Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ រំលឹក​ដល់​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

spot_img

​ភ្នំពេញ ៖​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែនាំ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ក្នុង​បរិវេណ នៃ​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ឆ្នាំ​២០២០ ខណៈ​ព្រះ​រាជពិធី​នេះ​នៅសល់តែ​ប្រាំ​ថ្ងៃ​ទៀត​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​នាយកដ្ឋានអង្គរក្ស ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា កិច្ចការងារ​សន្តិសុខ សណ្តាប់ធ្នាប់ គឺជា​កត្តា​សំខាន់បំផុត​ក្នុង​កម្មវិធី​ដ៏​ប្រវត្តិសាស្ត្រ​នេះ បូក​រួមទាំង​ការប្រុងប្រយ័ត្ន និង​កិច្ចការពារ​នូវ​មេរោគ​កូ​វិដ​១៩​ផង​នោះ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា «​គី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ពង្រឹង​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំង​នៅ​ជុំវិញ និង​នៅក្នុង​បរិវេណ​ព្រះរាជ​ពិធី ធ្វើយ៉ាងណា​សម្រួល​ចរាចរណ៍​អោយ​មន្ត្រីរាជការ សិស្សានុសិស្ស ដែលមាន​ភារកិច្ច​ចូលរួម​ព្រះរាជ​ពិធី​អោយបាន​ល្អប្រសើរ ថែមទាំង​ត្រៀម​សម្ភារ​ឲ្យ​បាន​គ្រប់គ្រាន់​ទាំងអស់​ក្នុង​កិច្ចការពារ និង​ទប់ស្កាត់​នូវ​មេរោគ​កូ​វិដ​១៩ ស្របទៅតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​បានដាក់​មក​នោះ​»​។​

​សូម​រំលឹកថា នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម​អគ្គ​ស្នងការរង អភិបាលរង​រាជធានី​ភ្នំពេញ អភិបាលរង​ខេត្តកណ្តាល បញ្ជាការដ្ឋាន​អង្គរក្ស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​អង្គភាព​CMAC តំណាង​អគ្គិសនី​កម្ពុជា តំណាង​ក្រសួងសុខាភិបាល តំណាង​អង្គភាព​ពិសេស​ប្រឆាំង​ភេរវកម្ម ប្រធាន​-​អនុប្រធាននាយកដ្ឋាន​-​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការ​នគរបាល​ខេត្តកណ្តាល ស្នងការរង​រាជធានី​ភ្នំពេញ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ព្រះ​រាជពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ឆ្នាំ​១៩៥៣-៩ វិច្ឆិកា ឆ្នាំ​២០២០) នឹង​ប្រព្រឹត្តិ​ទៅ​ដូច​សព្វមួយដង នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ពោលគឺ​នៅសល់តែ​ចំនួន​៥​ថ្ងៃ ទៀត​ប៉ុណ្ណោះ​នឹង​ចាប់ផ្តើម ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​បណ្តា​អង្គទូត​នានា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×