Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាណិត​ទេ​!? អ្នករត់​កង់​បី​ពិការ​ម្នាក់​បើក PassApp ប៉ះ​រថយន្ត​ទំនើប ៥៧០ បណ្តាល​ឲ្យ​ឆ្កូត​ថ្នាំ និង​កំពិត ម្ចាស់​ឡាន​ទារ​សំណង​រហូតដល់​…

spot_img

​ភ្នំពេញ​៖ ករណី​បុរស​ជនពិការ​បើក​កង់​បី​ឥណ្ឌា (PassApp) ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប ៥៧០ ចំនួន​១​គ្រឿង បណ្តាល​ឲ្យ​ឆ្កូត​ដាច់​ថ្នាំ និង​ខូចខាត​កំពិត​គួរសម ហើយ​ត្រូវ​ម្ចាស់​ឡាន​ទាមទារ​សំណង​រហូតដល់ ៣០០០ ពាន់​ដុល្លារ កំពុង​បង្ក​ការវែកញែក​ហេតុផល និង​ក្តី​អាណិត ពេញ​បណ្តាញ​សង្គម​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយ​កង់​បី​ឥណ្ឌា (PassApp) ១​គ្រឿង បាន​បើក​ប៉ះ​រថយន្ត​ស៊េរី​ទំនើប ៥៧០ ១​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅក្នុង​បុរី​អ​គី​ដេ​វីឡា​អូ​បែកខ្អម រាជធានី​ភ្នំពេញ​។​

​អ្នករត់​កង់​ជនពិការ​ខាងលើ​មានឈ្មោះ ភួង សា​ម៉េ​ត អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​រមាស ឃុំ​គោ​ខ្ច ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ត្រូវ​បានដឹងថា​គាត់​ទិញ PassApp បង់​រំ​លោះ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ តែ​ទោះយ៉ាងណា សម្រាប់​ទំហំ​នៃ​ការខូចខាត​ខាងលើនេះ ម្ចាស់​ឡាន ៥៧០ បានទាមទារ​សំណង​ចំនួន 3000$​។​

​ដោយឡែក មហាជន​មួយចំនួន ក្រោយពី​បានឮ​ម្ចាស់​ឡាន ៥៧០ ទាមទារ​សំណង​ច្រើន​បែបនេះ ក៏បាន​លាន់មាត់​ភ្ញាក់ផ្អើល និង​ថា​ទារ​នេះ​ហាក់ដូចជា​ជ្រុល​ពេក​ហើយ គួរណា​ស់មាន​ការយោគយល់​បន្ធូរបន្ថយ​ឲ្យ​គ្នា​ផង​ទៅ​។ ខណៈ​អ្នកខ្លះ​បាន​លើកឡើងថា បើ​និយាយ​តាមច្បាប់​ក្រុមហ៊ុន ធានារ៉ាប់រង គឺ​គ្រាន់តែ​ធ្វើ​ឡាន​សង​ប៉ុន​ណឹ​ង​ទេ បើ​មាន​របួសស្នាម​ជា​រឿង​ផ្សេង​មួយទៀត​។​

​តែ​យ៉ាងណា មហាជន​មួយចំនួនធំ​ទៀត ដែល​មិន​ចូលចិត្ត​ច​រិ​ក​បើក​ឈ្លើយ និង​គ្មាន​ការប្រុងប្រយ័ត្ន របស់​អ្នកបើកបរ​កង់​បី​មួយចំនួន បាន​រិះគន់​បែបៗ​នេះ​ថា​៖ «​ខ្ញុំ​មិន​កាន់ជើង​ខាង​ណា​ទេ ហើយ​ខ្ញុំ​ក៏​មិនមាន​ឡាន​ម៉ូតូ​ជិះ​ដែរ តែ​ការសង្កេតមើល​រាល់ថ្ងៃនេះ​អ្នករត់​កង់​បី​ភាគច្រើន គឺ​ពួកគាត់​បើក​មិន​ស៊ូ​វ​ចេះ​គោរព​ច្បាប់​អី​ទេ ពេល​ដល់​ប៉ះ​ឡាន​គេ គាត់​តែងតែ​អង្វរ​លើកដៃ​សំពះ​គេ ព្រោះ​កង់​បី​ឥឡូវ​គេ​ហៅ​ស្តេច​ផ្លូវ​ហើយ​, ខ្លះ​បើក​ព្រហើន​រុល​លឿន ដល់ពេល​ប៉ះ​របស់គេ តាំង​ថា​អីចេះ​អីចុះ​របស់គេ គេ​ស្រលាញ់​ណាស់​, ពួក​អស់លោក​កង់​បី​នឹង គ្មាន​ដឹង​ខ្យល់​អី​ទេ បើក​ឈ្លើយៗ​ណាស់ តែ​ឡាន​នឹង​បើ​តោន​ថ្នាំ​ថ្មី​ក៏ ៥០០$ ដែរ តែ​ពេល​លក់​ចេញ គេ​ដឹងថា​បាញ់ថ្នាំ ដឹង​តែ​ខាត​ធ្ងន់​ករ​»៕ ដោយ​៖ លឹម ហុង​

spot_img
×