Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ក្រុង​.​ស្រុក ឆ្នាំ​២០២០​នៅ​ស្រុក​ចន្ទ្រា​

spot_img

​ខេត្ដ​ស្វាយរៀង​៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​អង្គសិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ក្រុង .​ស្រុក​ឆ្នាំ​២០២០ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលា​ចន្ទ្រា ។​

​នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត លោក គង់ វស្សា ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក លោក​លោកស្រី​អភិបាលរង​ស្រុក លោកនាយក​រដ្ឋបាល​សាលាស្រុក លោក​ប្រធាន​អនុប្រធាន​ការិយាល័យ​អង្គភាព​ចំណុះ​សាលាស្រុក កងកម្លាំង​ទាំងបី លោក​មេឃុំ ស្មៀនឃុំ​ទាំង​៦ និង ព្រមទាំង​តំណាង​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា សរុប ចំនួន ៦០​នាក់​ស្រី​១៣ ។

​លទ្ធផល នៃ​អង្គសិក្ខាសាលា មាន​ដូចខាងក្រោម​៖ នៅ​ឆ្នាំ​២០២១​ខាងមុខ គម្រោង​វិនិយោគ​ស្រុក និង​គម្រោង​វិនិយោគ​ទាំង​០៦​ឃុំ ក្នុងស្រុក​មាន​ចំនួន ១២២​គម្រោង មានការ​សន្យា​គាំទ្រ ចំនួន ៩១​គម្រោង ស្មើនឹង ៧៤,៥៩% ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន ៥៤​គម្រោង ស្មើនឹង ៥៩,៣៤% ហើយ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន ៣៧​គម្រោង ស្មើនឹង ៤០,៦៦% ។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក ហែម​ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង ក៏បាន​សំនូមពរ​ឱ្យ​អស់លោក​លោកស្រី​មន្ត្រីរាជការ​សាលាស្រុក លោក​មេឃុំ​ក្រុមប្រឹក្សាឃុំ​ស្មៀនឃុំ ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ដោយ​គោរព និង​អនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា តាម​ការនែនាំ​របស់​ក្រសួងសុខាភិបាល និង​សូមឱ្យ​ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ​ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឱ្យមាន​ប្រសិទ្ធិភាព ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×