Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សូម​អំពាវនាវ ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​ជនល្មើស ដែល​យក​សាកសព​ទារក​នៅក្នុង​កេស​ក្រដាស​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ដោយ​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ការប្រព្រឹត្តិ​អំពើ​ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌​ទៅលើ​ទារក​ដែលមាន​អាយុ​ក្រោម​ពីរ​សប្តាហ៍ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​កេស​ក្រដាស កាលពី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ករណី​សាកសព​ទារក​នៅក្នុង​កេស​ក្រដាស នៅ​រាជធានី​ភ្នំពេញ​។​

​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក​.​ជ .​ក​) សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ដោយ មិនអាច​ទទួលយកបាន​ឡើយ ចំពោះ​ការប្រព្រឹត្តិ​អំពើ​ឃោរឃៅ​យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌​ទៅលើ​ទារក ដែលមាន​អាយុប្រមាណ​ក្រោម​២​សប្តាហ៍ បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​រួច​យកទៅដាក់​ក្នុង​កេស​ក្រដាស​។ ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ ឃើញ​សព​ទារក​នៅក្នុង​កេស​ក្រដាស កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០ នាទី​ព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ចិញ្ចើមផ្លូវ​ជាប់​របង​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ (​ផ្លូវ​លេខ ៧៤ ភូមិ​ទី​១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ករណីនេះ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បាន​និង កំពុង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត និង​ចាត់វិធានការ​តាម​នីតិវិធី​។​

​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក៏ដូចជា​សាធារណជន​ទូទៅ ពិតជា​មាន​ក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា និង​មានការ​អាណិតអាសូរ​ក្រៃលែង​ចំពោះ​ទារក​ដ៏​កំសត់​ម្នាក់នេះ ដែល​ទទួលរង​គ្រោះ​ដោយ អំពើ​ព្រៃផ្សៃ អមនុស្សធម៌ និង​យល់ឃើញថា អំពើ​ដ៏​សាហាវ ឃោរឃៅ យង់ឃ្នង​នេះ បាន​រំលោភបំពាន​យ៉ាង ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ ជាពិសេស សិទ្ធិ​រស់រានមានជីវិត ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន និង​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ធរមាន​។​

​ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក​. ជ​.​ក​) សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ មេត្តា​យកចិត្តទុកដាក់​ចាត់ វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​ជនល្មើស ដើម្បី​កុំ​ឲ្យ​អំពើ​ដ៏​អាក្រក់​នេះ​កើតមាន​ក្នុងសង្គម​យើង​បន្តទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×