Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធានា​ចុក​! ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ផ្ញើ​រូប និង​បោះសម្តី​យ៉ាង​ចាក់​ដោត ទៅកាន់​ម្ចាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ​នេះ ដែល​ពលរដ្ឋ​ចោទ​ចត​លើ​គំនូស​ថ្មើរជើង​រាល់ថ្ងៃ​

spot_img

​ភ្នំពេញ​៖ នៅមុននេះ​បន្តិច ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ យោងតាម​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​បង្ហោះ​រូបភាព​រថយន្ត​ផ្លាកលេខ​រដ្ឋ​១​គ្រឿង ចត​បំពាន​នៅលើ​គំនូស​ផ្លូវ​របស់​អ្នក​ថ្មើរជើង ដែល​ពលរដ្ឋ​ផ្ញើ​ឲ្យ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ប្រជាពលរដ្ឋ​ម្នាក់​បាន​ផ្ញើ​រូបថត​នេះ​មក​ខ្ញុំ គាត់​ចង់​ប្រាប់ថា រថយន្ត​ស្លាក​លេខ​រដ្ឋ​ក្នុង​រូបនេះ បាន​ចត​នៅលើ​គំនូស​ពណ៌​ស​ឆ្នូត​ដាច់ៗ​ដែលជា​ផ្លូវ​ដើរ​របស់គាត់​រាល់ថ្ងៃ​។​»

​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ក៏បាន​ផ្ញើ​រូបភាព​ប៉ុន្មាន​សន្លឹក​ដ៏​ចាក់​ដោត និង​បោះសម្តី​ធ្ងន់ៗ​ថា «​បើ​នៅ​ស្រុក​គេ​វិញ អ្នក​ថ្មើរជើង​ប្រាកដជា​ដើរ​ឡើងលើ​រថយន្ត​នេះ​ដើម្បី​ពួកគាត់​ឆ្លងថ្នល់​។ នាំគ្នា​សែរ​ចែកចាយ​ដើម្បី​ឆាប់​បានដឹង​ដល់​ម្ចាស់​រថយន្ត​ផ្លាកលេខ​រដ្ឋ​ខាងលើ​ផង​។​»

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន ចូល​ខ​មិន​សម្តែង​មតិ​ហួសៗ​ចិត្ត​ថា​៖ «​ចត​លើ​គំនូស​របស់​អ្នកដើរ ម៉ា​ជុំ​ទេ​បង​ឯកឧត្តម ងំ​អា​ចត​បញ្ច្រាសទិស​ទៀត យ៉ាប់​ណាស់​, តិច​ទៀត​គេ​ថា​ផ្លាកលេខ​ក្លែងក្លាយ​ហើយ កុំ​ឆ្ង​ន់​ទៀត​, ឡាន​ថ្លៃ​តែ​អ្នកជិះ​មិន​ថ្លៃ​, ទីតាំង​នេះ គឺ​ក្រសួង​សាធារណៈ​ទៀត ខិ​ខិ សុទ្ធតែ​កន្លែង​ច្បាប់​បើកបរ​, លួ​ន​ជា​មន្ត្រីរាជការ​តែ​មិន​គោរព​ច្បាប់​ទេ ហើយក៏​គ្មាន​អាណា​មក​ពិន័យ​ទេ បើសិនជា​ប្រជាពលរដ្ឋ​មើល ប្រាកដជា​ស្ទួ​ច​យកទៅ​ពិន័យ​បាត់​ហើយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×