Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ជា​ប្ដី យក​ពូថៅ​កាប់​ប្រពន្ធ និង​ក្មួយ ស្លាប់​នៅក្នុង​ថ្លុកឈាម

spot_img

​កំពង់ធំ​៖ ឃាតករ ដែលជា​ប្ដី ប្រើ​ពូថៅ​កាប់ ប្រពន្ធ និង​ក្មួយប្រុស បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ នៅក្នុង​ថ្លុកឈាម ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៥៦ នាទី ថ្ងៃ​ពុធ ទី​៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅត្រង់ចំណុច​ភូមិ​អំពុះ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​ជនសង្ស័យ មានឈ្មោះ តាប់ ឈី អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ ភូមិ​ត្បូង​ក្រពើ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព​ដោយ​យក​ពូថៅ​ពុះអុស​កាប់​ទៅលើ​ប្រពន្ធ និង​ក្មួយ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ នៅនឹងកន្លែង​កើតហេតុ​។ មូលហេតុ ជនសង្ស័យ​ដែលជា​ឃាតករ មាន​សតិ​វិបល្លាស សតិ​មិន​គ្រប់គ្រាន់​មាន​ជំងឺសរសៃប្រសាទ ។ ជនរងគ្រោះ​មានឈ្មោះ​: ១- សព​ឈ្មោះ ជា ឃី​ន ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ ភូមិ​ត្បូង​ក្រពើ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ត្រូវជា​(​ប្រពន្ធ​)​។ ២- សព​ឈ្មោះ ផាត ប៉ាវ ភេទ​ប្រុស អាយុ ១២​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​អំពុះ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ (​ត្រូវជា​ក្មួយ​)​។ វត្ថុតាង​ចាប់យក​បាន​ពូថៅ​ដង​ឈើ​ចំនួន​១ ។​

​ជនសង្ស័យ​ដែលជា​ឃាតករ ត្រូវបាន​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×