Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លើក​ទី​១! ខ្ញុង ត្រូវ​ស្វាមី​នាយ​កៃ​ដ​ធ្វើ​ឲ្យ​ទឹកភ្នែក​ទឹកសំបោរ​ក្នុងផ្ទះ​បាយ​គួរ​ឲ្យ​អាណិត ព្រោះតែ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ អ្នកណាង​មិន​ស្គាល់ អ្នកនាង​ខ្ញុង ជា​តារា​កំប្លែង​មួយរូប ដែល​សាង​បាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ និង​ការគាំទ្រ​ពី​សំណាក់​ប្រិយមិត្ត​ទស្ស​និក​យ៉ាងច្រើន​សម្បើម ដោយសារ​មាន​សមត្ថភាព​លេង​កំប្លែង​ដ៏​ប៉ិនប្រសប់ និង​សម្តី​ចាក់ទឹកមិនលិច ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​សប្បាយរីករាយ​រហូត​។​

​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​រៀបការ​ជាមួយ​អ្នកសិល្បៈ​រួម​អាជីព​គឺ​តារា​កំប្លែង នាយ​កៃ​ដ ដោយពេល​នេះ អ្នក​ទាំងពីរ​ទទួលបាន​កូន​ម្នាក់​សមតា​ម​បំណង​ហើយ​។

​បើ​ទោះ​ទទួល​ភាពជោគជ័យ​ចំពោះ​វិស័យ​សិល្បៈ​យ៉ាងណាក្តី ក៏​ប្តី​ប្រពន្ធ​ជាតា​រា​កំប្លែង​មួយគូ​នេះ នៅតែ​ខិតខំ​បង្កើត​មុខ​របប​ថ្មីៗ​ផ្សេង​ជាច្រើន​ក្នុងនោះ​ដូចជា លក់​សាច់ក្រក និង​ផលិតផល​ថែរក្សា​សម្រស់​នៅតាម​អន​ឡាញ​ជាដើម​។​

​ជាមួយនឹង​ភាពជោគជ័យ​ទាំង​ព្រម និង​ចំណងដៃ​អាពាហ៍ពិពាហ៍​កូន​មួយ ឃើញថា​ជីវិត​គូ​របស់​អ្នក​ទាំងពីរ កាន់តែ​ល្ហូ​ក​ល្អឺ​ន​ខ្លាំង​ឡើង ដែល​គេ​កម្រ​លេចឮ​អ្នក​ទាំងពីរ​មាន​ពាក្យ​រកាំរកូស​ប្រេះឆា​ស្នេហា​នឹង​ឡើយ​។

​យ៉ាងណាមិញ ថ្មីៗ​នេះ អ្នក​ទាំងពីរ​បានធ្វើ​ឲ្យ​ហ្វេ​នៗ ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឃើញ​អ្នកនាង​ខ្ញុង​ទឹកភ្នែក​ទឹកសំបោរ​ឡើង​រហាម​គួរ​ឲ្យ​អាណិត​។ តែ​ទោះយ៉ាងណា នេះ​គ្រាន់តែ​ជា​ការកំប្លែងលេង​ឲ្យ​ហ្វេ​នៗ​បាន​សើច​ប៉ុណ្ណោះ ព្រោះថា​តាមពិត អ្នកនាង​ខ្ញុង​ធ្វើ​ម្ហូប​ឡុកឡាក់​ឲ្យ​នាយ​កៃ​ដ​ហូប ហើយ​រង​ឥទ្ធិពល​ខ្ទឹមបារាំង​ក៏​ចេញ​ទឹកភ្នែក​ជាប់​រហូត​ទៅ​៕ ដោយ​៖ លឹម ហុង​

spot_img
×