Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ និង​ភរិយា ព្រមទាំង​ក្រុម​អង្គរក្ស​-​ក្រុម​អ្នកបើកបរ​ចំនួន​១៨​នាក់​ធ្វើតេស្ត «​អវិជ្ជមាន​កូ​វីដ​១៩», គ្រូពេទ្យ​តម្រូវឱ្យ​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​លើក​កម្មវិធី​ទាំងអស់​

spot_img

​ភ្នំពេញ​៖​លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ភរិយា ព្រមទាំង​ក្រុម​អង្គរក្ស​-​ក្រុម​អ្នកបើកបរ​ចំនួន​១៨​នាក់ បញ្ជាក់ថា​អវិជ្ជមាន​ទាំងអស់​មិនមាន​អ្នកណា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​​ហើយ​សម្តេច​ថ្លែងថា ទោះបី​ខ្ញុំ​មិនមាន​ឆ្លង​កូ​វីដ​១៩​ក្តី​តែ​ដើម្បី​​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវឱ្យ​ខ្ញុំ​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ សូម្បីតែ​ភរិយា កូន និង​ចៅ​ក៏​មិនអាច​ជួប​បានដែរ​។ នេះ​តាម​ការប្រកាស​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​បណ្តាញ​សង្គម Facebook នា​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន រៀបរាប់​នៅលើ​បណ្តាញ​សង្គម Facebook ផ្លូវការ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ គោរព​ជូន​បងប្អូន​ជនរួមជាតិ ជាទីគោរព​ស្រឡាញ់​!​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​រដ្ឋមន្ត្រី​
​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​៣​វិច្ឆិកា​២០២០ ម្សិលមិញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ដែល​រកឃើញ​នៅ​ប្រទេស​ថៃ​បន្ទាប់ពី​គាត់​ចាក​ចេញពី​កម្ពុជា​។ ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​កម្ពុជា​បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នកមាន​ទំនាក់ទំនង​ទាំងអស់​ដើម្បី​យក​សំណាក​ទៅ​​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​
​ដោយឡែក​នៅផ្ទះ​ខ្ញុំ​មាន​រូបខ្ញុំ​និង​ភរិយា​ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប​១៨​នាក់​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បញ្ជាក់ថា​
​អវិជ្ជមាន​ទាំងអស់​មិនមាន​អ្នកណា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​។​

​ទោះបី​ខ្ញុំ​មិនមាន​ឆ្លង​កូ​វីដ​១៩​ក្តី​តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវ​​ឱ្យ​ខ្ញុំ​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ សូម្បីតែ​ភរិយា កូន និង​ចៅ​ក៏​មិនអាច​ជួប​បានដែរ​។​

​ទួល​ព្រះ​បង្គំ​សូម​ព្រះរាជទាន​ទោស​ពី​អង្គ​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ដែល​ទួល​ព្រះ​បង្គំ​មិនអាច​ដង្ហែរ​ព្រះអង្គ​យាង​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ដង្ហែរ​ព្រះអង្គ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​បាន​។​

​សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ​នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដែល​ខ្ញុំ​មិនអាច​ចូលរួម​ចែក​ស្រូវពូជ និង​ជំនួយ​សង្គ្រោះបាន​ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ទៅ​ចែក​ជំនួស​។​
​សូម​លើក​ពេល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ខេត្តសៀមរាប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​១៦​វិច្ឆិកា​២០២០​ទៅ​ពេល​ក្រោយ​វិញ​។​

​សូម​អធ្យាស្រ័យ​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ខ្ញុំ​មិនអាច​ចូលរួម​ប្រជុំបាន​ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ចូលរួម​ពីថ្ងៃ​១២​ដល់​ថ្ងៃ​១៥​វិច្ឆិកា​២០២០​ខាងមុខនេះ​។​
​ទោះ​ត្រូវ​អាក់ខាន​ចេញពីផ្ទះ​ដែលជា​ការតម្រូវ​របស់​គ្រូពេទ្យ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​តែ​ខ្ញុំ​នៅតែ​បំពេញការងារ​
​ដោយ​ពិនិត្យ​សម្រេច​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ដដែល​។ សមាជិក​រាជរដ្ឋាភិបាល​អភិបាលខេត្ត​និង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​នៅតែ​អាច​រាយការណ៍​ឬ​សុំ​យោបល់​ខ្ញុំ​បាន​ដដែល​។​ខ្ញុំ​នៅតែ​អាច​ហាត់ប្រាណ​រាប់ទាំង​វាយកូនគោល​នៅក្នុង​បរិវេណ​ផ្ទះ​បាន​ដដែល​គ្រាន់តែ​មិនឱ្យ​មនុស្ស​ដទៃ​មក​ជិត​ប៉ុណ្ណោះ​។​

​នេះ​ជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ទាំងអស់គ្នា​។​

​ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បារម្ភ​ពី​សុខភាព​ខ្ញុំ​និង​ជូនពរ​ដល់​ខ្ញុំ​។​

​ចំណែក​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ឲ្យ​ដឹងថា ខ្ញុំ​ពិត​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ចំពោះ​ដំណឹង​ដែល​ប្រកាសថា រដ្ឋមន្ត្រីការបរទេស ហុង គ្រី លោក ភី​ធើ ស៊ី​ចា​តូ ត្រូវបាន​តេស្ត​រកឃើញ​មេរោគ Covid19 នៅ​ក្រុង​បាងកក ក្រោយ​លោក​បាន​ជួប​បំពេញ​ទស្សនកិច្ច​ជាមួយ​ប្រមុខ​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ ឥស្សរជន​មួយចំនួន​កម្ពុជា ហើយ​បន្តទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ។​

​ទោះយ៉ាងណា​ក៏ដោយ​យើង​ពុំ​ដឹងថា​តើ​ការពិនិត្យ​របស់​ថៃ​ប្រាកដភាព​កម្រិតណា​ទេ ព្រោះ​ប្រមុខ​ការទូត​និង​មន្ត្រី​របស់ ហុង​គ្រី ទាំង​សុទ្ធតែ​គ្មាន​មេរោគ​នេះ​ទេ មុន​ចេញមក​កម្ពុជា ។​

​ដោយ​ការព្រួយបារម្ភ​ខ្ញុំ​សូម​ជូនពរ​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​គ្រប់ៗ​គ្នា និង​ចៀស​ផុតពី​ជំងឺ​តម្កាត់​ទាំងឡាយ !

​សូម​ពលរដ្ឋ​ទាំងអស់​កុំ​ភ្លេចខ្លួន​ពី​ជំងឺ Covid 19 !៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×