Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងនគរបាលបាញ់បុរសម្នាក់ស្លាប់ ពេលចុះបង្ក្រាបសង្វៀនជលមាន់

spot_img

រាជធានីភ្នំពេញ៖ សំណុំរឿងនគរបាលម្នាក់ ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ ហើយបានបាញ់​ស្លាប់​បុរស​ម្នាក់ កាលពីថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដោះលែងឲ្យមាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​បានបញ្ចប់​ការសាកសួរជា​ស្ថាពរ​ និង​ធ្វើការ​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី​២៤ ខែមក​រា​ ឆ្នាំ២០១៨។

រឿងក្តីនេះ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ បានលើកយកសំណុំរឿងនេះ មកបើក​សវនាការ​ហើយបានប្រកាស​សាលក្រម​ភ្លាម​ៗ ដោយសម្រេច​ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ច​ន វី​រៈ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី ឬពាក់ស័ក្តិ​១ បម្រើ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​ពន្ធនាគារ​ ១​ឆ្នាំ តែ​ទោស​នេះ​ ត្រូវ​ព្យួរ​ទាំងអស់ ដោយមិនជាប់ក្នុងពន្ធនាគារនោះទេ។ សំណុំរឿងនេះ តុលាការ បានចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» យោងតាម​មាត្រា​២០៧​ នៃ​ក្រមព្រហ្មទណ្ឌ៕ ដែន សីមា

spot_img
×