Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់

spot_img

​ភ្នំពេញ​៖​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ផ្តោតជាសំខាន់​ការ រៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ថ្ងៃ​ពុធ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​របៀបវារៈ​មួយចំនួន​រួមមាន​៖ ការរៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​នូវ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្ដីពី​ការ ពង្រឹង​វិធានការ​រឹតបន្តឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ និង​វឌ្ឍនភាព​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ផងដែរ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​រាជ រដ្ឋាភិបាល​កម្ពុជា​នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​បំ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ ជាក់ស្តែង​នៅក្នុង​រយៈពេល​ថ្មីៗ​កន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល គ្រោង​នឹង​ប្រព្រឹត្តទៅ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​ទាក់ទង​នឹង​ការរៀបចំ​ផែនការ​ស្ដារ​ជួសជុល​បន្ទាន់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​រយៈពេល​កន្លងទៅនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​៖ ក្រសួង​បាន​បែងចែក​ក្រុមការងារ បច្ចេកទេស​ចុះទៅ​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត ដែល​រង​ផលប៉ះពាល់ ដើម្បី​ធ្វើបញ្ជី​ប៉ាន់​តម្លៃ​ជាក់ស្តែង​និង​ដាក់​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើ សុំ​ថវិកា​ជួសជុល ក្នុង​គោលបំណង​សម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទូទាំងប្រទេស ត្រូវអនុវត្ត​ការងារ​របស់ខ្លួន​ជាប្រចាំ​ទាក់ទង​នឹង​ការចុះ​បិត​ជង្ហុក​សំបុកមាន់ ដោយ​មិនត្រូវ រង់ចាំ​ថវិកា​ពិសេស ឬ​ទុក​ផ្លូវ​នោះ​ចោល​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​ឡើយ ប៉ុន្តែ​ត្រូវយក​ថវិកា​ដែល ក្រសួង​មាន​សម្រាប់​ជួសជុល​ថែទាំ ឬ​ត្រូវយក​ថវិកា​បន្ទាន់ ដើម្បី​សម្រួល​ដល់​ការតភ្ជាប់​ឱ្យបាន​នូវ​ផ្លូវ​ដែល ត្រូវ​ទឹកជំនន់​ហូរ​កាត់ផ្តាច់​កន្លងមក​។

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​អង្គភាព​ទទួល​ការងារ​ជួសជុល​ថែទាំ និង​សាង សង់​ផ្លូវថ្នល់ ផ្តល់​សម្ភារៈ​ឱ្យបាន​គ្រប់គ្រាន់​ដូចជា​៖ ស្បែកជើង មួកសុវត្ថិភាព អាវ និង​ស្រោមដៃ​ជូន​ដល់ បុគ្គលិក​កម្មករ​ទាំង​ឡាយ ដែល​បំពេញការងារ​ជួសជុល​ថែទាំ​ផ្លូវ ដើម្បី​បង្ហាញ​នូវ​សេចក្តីថ្លៃថ្នូរ សាក​សម ជា​បុគ្គលិក​កម្មករ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​អំពី​ភាពចាំបាច់​នៃ​សេចក្តីជូនដំណឹង​ស្ដីពី ការពង្រឹង​វិធានការ​រឹតបន្តឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ដើម្បី​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​ឲ្យ​បាន​គង់វង្ស​អាច​ប្រើប្រាស់​បានយូរ​អង្វែង និង​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍​ផងដែរ​។​

​ដោយឡែក​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ធ្វើការ​សិក្សា​រៀបចំ​ផែនការមេ​លើ​ការងារ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងមូល និង​បាន​សម្តែង​នូវ​មោទន ភាពជា​អនេក​ចំពោះ​សមិទ្ធផល​សម្រេចបាន​នាពេល​បច្ចុប្បន្ន​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន វិទ្យា​ដើម្បី​សម្រួល​ដល់​ការផ្តល់សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។

​ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ទាំងអស់​ជួយផ្ដល់​កិច្ចសហការ​ល្អជា​មួយនា​យក​ដ្ឋា​ន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ក្នុងការ ផ្ដល់​ទិន្នន័យ​ក៏ដូចជា​ព័ត៌មាន​ចាំបាច់​មួយចំនួន​សម្រាប់​ការរៀបចំ​ផែនការ​មេនេះ​ឲ្យ​ទទួលបាន​ជោគជ័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×