Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញបំណែកសាកសពជាង ១.០០០ របស់ជនរងគ្រោះ ក្នុងករណីយន្តហោះធ្លាក់នៅរុស្ស៊ី (Video inside)

spot_img

ក្រុមភ្នាក់ងារសង្គ្រោះបានរកឃើញ បំណែកសាកសពជាង ១៤០០ចំណែក ស្ថិតនៅរាយប៉ាយតាមវាលស្រែគ្របដណ្តប់ដោយព្រិល នៅកន្លែងកើតហេតុ កៀកទីក្រុងមូស្គូ។

“សរុបមានបំណែកសាកសពប្រមាណជាង ១.៤០០ និងបំណែកយន្តហោះ ៤៩៩បំណែក ត្រូវបានរកឃើញ” Sputnik បានដកស្រង់សម្តីរបស់អ្នកនាំពាក្យនៃស្ថាប័នប្រតិកម្មរហ័ស។

មុននោះក្រសួងស្ថានការណ៍គ្រាមានអាសន្នប្រកាសថា គេបានរកឃើញបំណែកសាកសព ២០៩ប៉ុណ្ណោះ។ ការរុករកបំណែកសាកសពនៃជនរងគ្រោះ ក្នុងជើងហោះហើរ An -148 ដែលធ្លាក់ជិតក្រុងមូស្គូ និងបន្តអនុវត្តក្នុងរយៈ១សប្តាហ៍។ ប្រអប់ទិន្នន័យហោះហើរក៏ត្រូវបានរកឃើញ ហើយកំពុងត្រូវបានវិភាគ។

រូបភាពដែលយកចេញពីកាមេរ៉ាសុវត្ថិភាពមួយបានបង្ហាញឲ្យឃើញខណៈពេលយន្តហោះធ្លាក់ ប្រៀបដូចជាដុំភ្លើងមួយធ្លាក់ចុះពីលើមេឃ។ តាមគេហទំព័រ Flightradar24 នៅអំឡុងវិនាទីចុងក្រោយ យន្តហោះបានសំយ៉ុងក្បាលចុះដី ក្នុងល្បឿន ១៧០០ម៉ែត្រ/នាទី។

សោកនាដកម្មនៃការធ្លាក់យន្តហោះនេះ បានសម្លាប់អ្នកដំណើរ ៦៥នាក់ និងក្រុមពហុនិការ ៦នាក់៕ ចន្ទ្រា

spot_img
×