Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ម្នាក់ ករណី​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារប្រាក់​តាម facebook

spot_img

​កែប​៖ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ម្នាក់ ករណី​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារប្រាក់ តាម facebook តាម​បណ្តឹង​ជនរងគ្រោះ​។​

​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អនុវត្តតាម​ការដឹក​នាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ផែន​ការងារ​សន្តិសុខ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារប្រាក់ តាម​facebook (​តាម​បណ្តឹង​ជនរងគ្រោះ​) ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុង ចន្ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។

​ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​លើ​ករណីនេះ ជាច្រើនលើក​មកហើយ​។ ជនសង្ស័យ កំពុង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប សូម​សំណូម​ដល់​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក សូម​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិចកល​ផ្សេងៗ របស់​ជន​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បើ​មានការ​សង្ស័យ​សូម​សហការ​រាយការណ៍​ជូន​កម្លាំង​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×