Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងស៊ីសង​តាម អន​ឡាញ ខេន​ណូ Keno online ត្រូវបាន​បិទ​ទូទាំងប្រទេស

spot_img

​ភ្នំពេញ​៖ ​បន្ទាប់ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិតនេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុម​ប្រតិបត្តិការ នៃ​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការលេង​ល្បែង​កា​ស៉ី​ណូ ឆ្នោត ឡូតូ ភ្នាល់​បាល់ ភ្នាល់​អន​ឡាញ និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ចុះ​ពិនិត្យ ក្រុមហ៊ុន ស៉ិ​ន នី​វ ដែលមាន​ទីស្នាក់ការ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ និង​បាន​រកឃើញថា តំណាង​ចែកចាយ​មួយចំនួន ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ Keno ប្រាកដ​មែន ។

​ដូច្នេះ ល្បែងស៊ីសង​អន​ឡាញ ខេន​ណូ Keno online ត្រូវបាន​បិទ​ទូទាំងប្រទេស ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ keno ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ប្រជាពលរដ្ឋ សូម​អរគុណ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល​បាន​ទទួលយក​សំណូមពរ​មហាជន ហេី​យ​ចុះ​បិទ​ល្បែងស៊ីសង​ប្រភេទ​នេះ មិនអោយ​មាន​តទៅទៀត ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×