Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ការចុះពិនិត្យ​ស្ថានភាព និង​វាយតម្លៃ​ផលប៉ះពាល់​ផ្លូវថ្នល់ ដែល​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង ដើម្បី​ត្រៀម​ធ្វើការ​ជួសជុល​នៅពេល​ឆាប់ៗ​នេះ​

spot_img

​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ក្រោយពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ធូរស្រាល ថ្នាក់ដឹកនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តា​ខេត្ត បាន​សហការ​ជាមួយ​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ បាន និង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព និង​វាយតម្លៃ​ផលប៉ះពាល់​ផ្លូវថ្នល់ ដែល​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​រួមមាន​៖

⁃ ចុះ​ពិនិត្យ​កំណាត់​ផ្លូវ​ក្នុង​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង និង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​។​

⁃ ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​៥ ផ្លូវ​ខេត្ត​លេខ​២៦៨​អា លេខ​១៥៦​ដេ លេខ​១៥៦​សេ លេខ​៥៦ លេខ​៥៦​ដេ លេខ​២៥៦៦ លេខ​២៥៦៣ លេខ​២៥៦​ដេ លេខ​១៥៩​អឺ (​ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ​) ដឹកនាំ​ដោយ ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​ការចូលរួម​ពី មន្ត្រី​ជំនាញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ កងវិស្វកម្ម​ក្រសួងការពារជាតិ ។​

⁃ ចុះ​ពិនិត្យ ផ្លូវថ្នល់​ក្នុងភូមិ​សាស្ត្រ ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង និង​ពោធិ៍សាត់ សហការ​ជាមួយ កងវិស្វកម្ម​ក្រសួងការពារជាតិ ។​

⁃ ចុះ​ពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៦ ផ្លូវ​ខេត្ត​លេខ​២៦៤​ប៊ី ផ្លូវ​ខេត្ត​លេខ​២៦៤​ដេ ផ្លូវ​ខេត្ត​៥០​ស៊ី (​ស្ថិតក្នុង​ខេត្តកំពង់ធំ​) កំណាត់​ផ្លូវជាតិ​លេខ​៩៤ និង​លេខ​៩២ (​ស្ថិតក្នុង​ខេត្តព្រះវិហារ​) ដឹកនាំ​ដោយ ឯកឧត្តម បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ ឯកឧត្តម នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ និង​ព្រះវិហារ​។​

⁃ ចុះ​ពិនិត្យ​ខ្សែ​ផ្លូវ​លេខ​២៦០ និង​ផ្លូវជាតិ​លេខ​២០ (​ស្ថិតក្នុង​ខេត្តកណ្តាល​) ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ សហការ​ជាមួយ​អង្គភាព និង​ស្ថាន​ប័ន​ផ្សេងៗ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ដើម្បី​ចាត់វិធានការ​ដោះស្រាយ​បន្ទាន់ ការលើក​គម្រោង​ស្ដារ ជួសជុល លើក​កម្រិត​ផ្លូវថ្នល់ សម្រួលការ​ធ្វើដំណើរ​រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ក៏ដូចជា បង្ការ​ហានិភ័យ ដែល​អាច​កើតមាន​ដោយ​ជំនន់​ទឹកភ្លៀង​បង្ករ​ដោយ​បម្រែបម្រួល​អាកាសធាតុ នៅពេល​អនាគត​ខាងមុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×