Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក ឬ​សិស្សានុសិស្ស ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង ១៤ ថ្ងៃ​

spot_img

​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ស្ដីពី វិធានការ​សម្រាប់​គ្រឹះស្ថានសិក្សា ដែលមាន​បុគ្គលិក ឬ​សិស្សានុសិស្ស​មានការ​ពាក់​ព័ន្ធ នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី នៅ​ប្រទេស​កម្ពុជា​។​

​ដោយសារ​តែមាន​ការវិវត្ត​ថ្មីៗ នេះ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវ នាវ​ដល់​គ្រឹះស្ថានសិក្សា មាតាបិតា និង​សិស្សានុសិស្ស អនុវត្ត​វិធានការ​មួយចំនួន ដូចខាងក្រោម​៖ គ្រឹះស្ថានសិក្សា​ណា ដែលមាន​បុគ្គលិក​បាន​ចូលរួម និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​នឹង​គណៈប្រតិភូ​របស់​ប្រទេស​ហុង​គ្រី ត្រូវ​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​រយៈពេល ១៤ ថ្ងៃ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ និង​ត្រូវ​បន្ត​ការបង្រៀន និង​រៀន​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

បុគ្គលិក និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង ១៤ ថ្ងៃ ។ សាស្ត្រាចារ្យ បុគ្គលិក​អប់រំ​សិស្សានុសិស្ស និង​និស្សិត ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​គណៈ ប្រតិភូ​របស់​ប្រទេស​ហុង​គ្រី ត្រូវ​រាយការណ៍​មក​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ទូរ​សព្ទ​លេខ ០១២ ៣៣៥៩៩៩ នៅត្រឹម​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០

​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និង​អ្នក​អាណា ព្យាបាល នៅតាម​គ្រឹះស្ថានសិក្សា​ខាងលើ ត្រូវ​លើកកម្ពស់​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់បំផុត និង បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​។ ក្នុងករណី​មានការ​សង្ស័យ ត្រូវ​ទាក់ទង​ទៅកាន់​ទូរ​សព្ទ​ទាន់​ហេតុ ការណ៍​របស់​ក្រសួងសុខាភិបាល​

​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ពង្រឹង​ការលើកកម្ពស់​វិធានការ​អនាម័យ និង​គោរព​តាម​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា​(SOP)​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូដ​-១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និង​និស្សិត ជ្រាប​ជា​ព័ត៌មាន និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×