Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួល​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់​ នៃ​ការ​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជើង​ឯកអាស៊ី នៅ​ប្រទេស​មីយ៉ាន់ម៉ា

spot_img

បើតាមក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា កីឡាការិនី​២រូបតំណាង​ព្រះរាជាណាចក្រ​កម្ពុជា​​ បាន​ទទួល​ជយលាភី​មេដាយ​មាស​ចំនួន​១ និង​មេដាយ​ប្រាក់​ចំនួន​១ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំង​ទោចក្រយាន​ជ្រើសរើស​ជើងឯក​អាស៊ី លើ​វិញ្ញាសា “Individual Time Trail Women Master” ដែល បាន ប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា ដោយ​មាន​ប្រទេស​ចូលរួម​សរុប​​ចំនួន​២៤។

ក្នុង​នោះ កីឡា​ការិនី ហេង ស៊ីវឡាង ទទួល​បាន​មេដាយ​មាស និង​កីឡា​ការិនី ហេង ស៊ីវហ្គិច ទទួល​បាន​មេដាយ​ប្រាក់។

នេះ​ គឺ​ជា​មោទនភាព​​មួយ​ទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បង្ហាញ​អំពី​ការ​រីកចម្រើន​លើ​វិស័យ​កីឡា​ ក្រោម​ការ​ដឹកនាំ​ដោយលោក​បណ្ឌិត​សភាចារ្យ​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×