Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលនៃវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) មួយចំនួនធំ នៅតែពិបាកបញ្រ្ជាបលក់ក្នុងផ្សារទំនើប

spot_img

ភ្នំពេញ៖ ផលិតផលនៃវិស័យសហគ្រាសធុនតូច និងមធ្យម (SME) មួយចំនួនធំ នៅតែជួបបញ្ហាប្រឈមក្នុងការ ចូលទីផ្សារទំនើប។ បញ្ហាប្រឈម និងផលពិបាករបស់សហគ្រាសធុនតូច និងមធ្យម នោះ គឺការស្វែករកទីផ្សារ បច្ចេកទេសផលិត ការរចនាសំបកវេចខ្ចប់ និងការទាញយកជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់ជាដើម។

ដើម្បីជួយគាំទ្រ និងជំរុញផលិតផលនៅក្នុងស្រុក មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបជាមួយម្ចាស់ផ្សារទំនើបចំនួន១០ ដែលរួមមានផ្សារទំនើបបាយ័ន, ផ្សារទំនើបថៃហ៊ួត, ផ្សារទំនើប Prince Plaza, Yes Mart, ផ្សារទំនើបម៉ាក្រូ, ផ្សារទំនើប AEON Cambodia Co.,Ltd, ផ្សារ Total mart , ក្រុមហ៊ុនដឹកជញ្ជូន អាហារតាម Online E-Get និងក្រុមហ៊ុនដឹកជញ្ជូនអាហារ NHAM 24។
នៅក្នុងនោះ មន្រ្តីក្រសួង បានស្នើសុំដល់ម្ចាស់ផ្សារទំនើបនានា នៅរាជធានីភ្នំពេញ ពិចារណាសម្របសម្រួលនូវលក្ខខណ្ឌស្មុគស្មាញមួយចំនួន ដើម្បីផ្តល់ឱកាសដល់សហគ្រាសកម្មន្តសាល ពិសេសផ្នែកម្ហូបអារហារ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត បានដាក់តាំងលក់ផលិតផលរបស់ពួកគេនៅតាមទីផ្សារទំនើបផង។

តំណាងឱ្យម្ចាស់ផ្សារទំនើបមួយចំនួន បានលើកឡើងអំពីបញ្ហាប្រឈមក្នុងការដាក់តាំងលក់ផលិតផលក្នុងស្រុក ដោយសារតម្លៃផលិតផលក្នុងស្រុក នៅខ្ពស់ជាងផលិតផលនាំចូល ព្រមទាំងការវេចខ្ចប់នៅមានកម្រិត និងតម្លៃការរៀបចំបាកូដ Bar Codeជាដើម។ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការជំរុញផលិតផលក្នុងស្រុកនេះ មានការចូលរួមពីសហគ្រាសធុនតូច និងមធ្យម (SME) បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ និងជំរុញកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

អគ្គនាយកនៃអគ្គនាយកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហ៊ត ផេង បានឱ្យដឹងថា បច្ចុប្បន្ន សហគ្រាសខ្នាតតូច និងមធ្យម SME មួយចំនួនធំ បាននិងកំពុងព្យាយាមប្រឹងប្រែងកែច្នៃគុណភាពផលិតរបស់ខ្លួន ឲ្យទទួលបាននូវគុណភាពស្តង់ដារ ទាំងការវិចខ្ចប់ ស្លាកសញ្ញាផលិតផល តែបញ្ហាមួយចំនួន បានជួបប្រទះ ក្នុងការទន្រ្ទានចូលទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុក។
គួរបញ្ជាក់ថា គិតពីឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២០នេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល នៅកម្ពុជា មានចំនួនជាង ៥២,១៥៤មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបជាង ១លាននាក់។ ហើយក្នុងរយៈពេលនៃការទទួលរងនូវឥទ្ធិពលពីជំងឺរាតត្បាតកូវីដ-១៩ វិស័យសហគ្រាសធុនតូច និងមធ្យម ក៏ត្រូវបានព្យួ និងបិទដំណើរមួយចំនួនផងដែរ៕
ដោយ៖CEN

spot_img
×