Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​បើក និង​លេង​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​ដាក់​ប្រា​ក់នៅ​ស្រុក​កំពង់សៀម ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​៤​នាក់​

spot_img

​កំពង់ចាម​៖ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​ដាក់​ប្រាក់​)​នៅ​ចំណុច​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​
​ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​៤​នាក់​។​

​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១២ និង​៣០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន ឋានៈ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ក្នុង​កិច្ចប្រតិបត្តិការ ក្រោម​ការដឹកនាំ​សម្របសម្រួល​បញ្ជា​ផ្ទា​ល់ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ចុះបង្ក្រាប​ករណី​បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​ដាក់​ប្រាក់​) នៅ​ចំណុច​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​៤​នាក់​គឺ​៖
១- ឈ្មោះ ប្រុស សុខ​លាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​
២-​ឈ្មោះ ប៉ិច ខ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដូន​ទរ ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​
៣-​ឈ្មោះ ងាវ ភា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​តា​ម៉ឹង ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​
៤-​ឈ្មោះ ពុធ ធា​រៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖១.​ម៉ូតូ​ចំនួន​០៦​គ្រឿង ២.​មាន់​ងាប់​ចំនួន​០១​ក្បាល​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×