Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាការ​អនុវត្ត​យ៉ាង​រស់​រវើក ដើម្បី​អនុវត្ត​កុង​សុង​ស៊ី​ស​សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ចិន​

spot_img

​ភ្នំពេញ​៖​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​រៀបចំឡើងដោយ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ដែល​ត្រូវបាន​រៀបចំឡើង​តាម​ប្រព័ន្ធ​Video Conference​នា​ថ្ងៃទី​៤ ខែវិច្ឆិកា​។ ឯកឧត្តម Wang Yajun អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោកជំទាវ មាន សំអាន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​និង​ព្រមទាំង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ខាងលើ​។​

​ឯកឧត្តម Wang Yajun មានប្រសាសន៍ថា ប្រទេស​ចិន​និង​កម្ពុជា គឺជា​ប្រទេសជិតខាង​ល្អ មិត្ត​ល្អ និង​ដៃគូ​យុទ្ធសាស្ត្រ​អនុវត្ត​សហគមន៍​ជោគវាសនា​រួម​សម្រាប់​មនុស្សជាតិ​។ ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូ​វីដ​-១៩​មក ភាគី​ទាំង​ពីរបាន​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក រួមសុខ​រួមទុក្ខ​លើ​ក្បូន​តែមួយ ជំរុញ​និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​មួយ​នេះ រួមគ្នា​រក្សា​ការពារ​យុត្តិធម៌​សច្ចធម៌​លើ​ឆាក​អន្តរជាតិ​។ ភាគី​ចិន​រីករាយ​ពង្រឹង​កិច្ចទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន​និង​កម្ពុជា ផ្តល់​ផលប្រយោជន៍​កាន់តែ​ល្អប្រសើរ​ជូន​ដល់​ប្រទេស​ទាំងពីរ​និង​ប្រជាជន​ទាំងពីរ រួមចំណែក​រឹតតែ​ធំធេង​ក្នុង​ការជំរុញ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​និង​នៅលើ​ពិភពលោក​។​

​ឯកឧត្តម Wang Wentian បាន​លើកឡើងថា វគ្គ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​លើក​នេះ ជាការ​អនុវត្ត​យ៉ាង​រស់​រវើក​ដើម្បី​អនុវត្ត​កុង​សុង​ស៊ី​ស​សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ ពង្រឹង​កិច្ចទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​គណបក្ស​ទាំងពីរ​ដោយ​ស្ថិតក្រោម​ស្ថានភាព​នៃ​ជំងឺ​វីរុស និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នៃ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​អភិបាលកិច្ច នឹង​លើកកម្ពស់​កាន់តែ​ប្រសើរឡើង​នូវ​សមត្ថភាព​និង​កម្រិត​អភិបាលកិច្ច​របស់​គណ​បក្ស​ទាំងពីរ​ដោយ​ក្រោម​ស្ថានភាព​ថ្មី ជួយ​សម្របសម្រួល​ក្នុងការ​ជំរុញ​កិច្ចការពារ​នឹង​ជំងឺ​វីរុស​និង​ផ្តល់​បទពិសោធន៍​ដែលមាន​អត្ថប្រយោជន៍​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នឹង​បន្ត​ចូលរួម​ជំរុញ​រៀបចំ​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​គណបក្ស​ទាំងពីរ​កាន់តែ​សម្បូរបែប ជំរុញ​ទំនាក់ទំនង​គណបក្ស​ទាំងពីរ​និង​ប្រទេស​ស​ទាំងពីរ​អភិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​។​

​លោកជំទាវ មាន សំអាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់ៗ​របស់​ប្រទេស​ចិន​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​និង​ដំណើរការ​សាជាថ្មី​នៃ​ផលិតកម្ម​។ លោកជំទាវ​បាន​អបអរសាទរ​ចំពោះ​ការបើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​អាណត្តិ​ទី​១៩​បាន​យ៉ាង​ជោគជ័យ និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បានផ្តល់​ការគាំទ្រ​ដ៏​មានតម្លៃ​ជូន​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​និង​ការស្តារ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ លោកជំទាវ​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​រីករាយ​បន្តដំណើរ​ជាមួយ​គណ​បក្សកុម្មុយនិស្ត​ចិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ស៊ីជម្រៅ​លើ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​ចិន​ក្នុង​“​យុគសម័យ​ក្រោយ​ជំងឺ​វីរុស​កូ​វីដ​-១៩”​នេះ​។​

​លោក Wu Chuanbing ទីប្រឹក្សា​នៃ​ស្ថានទូត​ចិន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ខាងលើ​នៅ​សាលប្រជុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×