Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាស​គេ​ណាស់​! ជនបរទេស​ម្នាក់​បង្ហោះ​រូប​បញ្ឈឺ​ប្រជាពលរដ្ឋ​ខ្មែរ រឿង​បោះ​សំរាម​ចោល ដោយ​ផ្លែផ្កា​ថា​…

spot_img

​កាលពីពេល​ថ្មីៗ​នេះ គេ​បាន​ប្រទះឃើញ​ជនបរទេស​ម្នាក់​ដែលមាន​គណនីហ្វេ​ស​ប៊ុ​ក​ឈ្មោះ Stevo Kaske បាន​បង្ហោះ​សារ​ឌឺដង​ផ្លែផ្កា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន ដែល​អន់​ច​រឹក​មួយចំនួន​ដែល​ចូលចិត្ត​ស៊ីណា​បោះ​សំរាម​ហ្នឹង តាមរយៈ​រូបភាព​កាន់​កំប៉ុង​ស្រា​បៀរ គេង​កៀកកើយ​នឹង​មិត្តស្រី នៅលើ​គំនរ​សំរាម​មួយកន្លែង​នៃ​មាត់​ឆ្នេរសមុទ្រ​កំពត​។​

​ភ្ជាប់​អត្ថន័យ​ទៅនឹង​រូបភាព​នេះ ជនបរទេស​រូបនេះ ក៏បាន​សរសេរ​ផ្កែ​ផ្កា​ជា​ភាសា​អង់គ្លេស «We found this beautiful beach, PM met for location» ដែល​ឃ្លា​នេះ​មានន័យថា​៖ «​ពួកយើង​បាន​រកឃើញ​ឆ្នេរសមុទ្រ​ដ៏​អាថ៌កំបាំង និង​ស្រស់ស្អាត​មួយ​! អាច​ផ្ញើ​សារ​មក​ខ្ញុំ ប្រសិនបើ​អ្នក​ចង់ដឹង​ពី​ទីតាំង​ច្បាស់​»​។​

​ក្រោយ​ជនបរទេស​នេះ​បាន​បង្ហោះ​រួច ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន បានដាក់​បន្ទុក​ទៅលើ​អ្នកមាន​ទម្លាប់​មិនល្អ ពិសេស​បោះចោល​សំរាម​ពាសវាល​ពាសកាល ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព បង្ក​ផលប៉ះបាល់​ដល់​បរិស្ថាន និង​អាប់ឱន​ដល់​មុខមាត់​ប្រទេសជាតិ នៅពេល​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ ទៅលេង​កម្សាន្ត​ម្តងៗ យ៉ាង​ដូច្នេះ​ថា​៖ «​កែ​មិន​ឡើង និយាយ​មិន​ស្តាប់ នឹង​ហើយ​អោយ​ខ្មែរ​មួយចំនួន​ដែល​អត់​ខួរ អន់​មាយា​ទ ចេះ​យល់​, ជនជាតិ​បរទេស​គេ​ធ្វើ​នេះ​ក៏​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ចេះ​ថែរក្សា​បរិស្ថាន​ដែរ គួរតែ​ចេះ​ថែរក្សា​បរិស្ថាន​ផង​ទៅ គេ​និយាយ​នេះ​ក៏​ចង់​ឲ្យ​យើង​ល្អ​ដែរ កុំ​ចេះតែ​ខឹង​គេ​និយាយ​ថាអោយ​ចេះ​ទទួល​ការពិត​ផង​ទៅ​, មើល​គេ​និយាយ​ការពិត​អ៊ីចឹង តើ​គួរ​ខឹង​គេ​ទេ​? ខ្ញុំ​គាំទ្រ​ដល់​ជនបរទេស​ម្នាក់នេះ ព្រោះ​គេ​និយាយ​តាម​អ្វីដែល​គេ​បានឃើញ បាន​ជួប​ពិតៗ​»​។​

​គួរ​បញ្ជាក់ថា រឿង​បញ្ហា​សំរាម គឺ​មិនជា​រឿង​ថ្មី​នោះទេ ព្រោះ​គេ​ឃើញ​ប្រជាពលរដ្ឋ​អន់​ច​រិ​ក​មួយចំនួន នៅតែ​បន្ត​បោះ​សំរាម​ផ្តេសផ្តាស​ដដែល បើទោះជា​ការផ្សព្វផ្សាយ​អប់រំ​តាមរយៈ​វីដេអូ​ជារឿយៗ និង​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​អំពាវនាវ​យ៉ាងណាក៏ដោយ​៕ ដោយ​៖ លឹម ហុង​

spot_img
×