Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​គ្រឿងញៀន ឃាន់​ខ្លួន​ជនសង្ស័យ ជួញដូរ​ដោយ​ខុស​ច្បាស់​នូវ​សារធាតុ​ញៀន​ជិត​១​គីឡូ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នន​គ​បាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ បាន​ល្បាត​ត្រួតពិនិត្យ តាម​បណ្ដា​យ​ផ្លូវ​ព្រះ​មុនី​រ៉េត លុះដល់​មុខ​វត្ត​ន​ន្ទ​មុនី ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា ម៉ោង​១១​និង​០០​នាទី​យប់ ក៏បាន​ឃាត់​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់វ៉េវ ពណ៌​ខ្មៅ​ឆែក​ត្រួតពិនិត្យ​រកឃើញ ក្រាម​ស​ថ្លា​ចំនួន​១០​ក​ញ្ចា​ប់​ថង់​តូច និង​០១​ក​ញ្ចា​ប់​ថង់​ធំ​លាក់ទុក​នៅក្នុង​ហោប៉ៅ​ខោ​របស់​ឈ្មោះ វ៉ាន់ ធី ហើយ​ជនសង្ស័យ បាន​សារភាពថា​យក​ថ្នាំញៀន​ទាំងអស់នេះ គឺ​យកទៅ​ឲ្យ​ឈ្មោះ សុខ លីន ហើយ​ភ្លាមៗ នោះ​ជនសង្ស័យ​សុខ លីន ក៏បាន ដើរចេញ​មកពី​ក្នុង​វត្ត សមត្ថកិច្ច​យើង​ក៏បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តែម្ដង ។
​ក្រោយពី​ស្តាប់​ចម្លើយសារភាព​យើង​ក៏បាន​បន្ត ទៅ​ឆែកឆេរ​នៅ​បន្ទប់​ជួល លេខ​១៦ ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ ជា​បន្ទប់​ជួល​របស់​ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បាន​ត្រួត​ពិនិត្យឃើញ​ក្រាម​ស​ថ្លា​ចំនួន​៩​ក​ញ្ចា​ប់​ថង់​ធំ​បន្ថែមទៀត​។

​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​៤​នាក់​៖ ១-​ឈ្មោះ សុខ លីន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ​មុន​របរ មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ហុង បូរី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុន​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ ភ្នំពេញ ។ ៣-​ឈ្មោះ វ៉ាន់ ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុន​របរ​មិន​ពិត ប្រាកដ​ស្នាក់នៅ​វត្ត​ន​ន្ទ​មុនី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ ហ៊ិ​ន សុបិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុន​របរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៨០៧ ផ្លូវលំ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ ភ្នំពេញ ។ រួមទាំង​វត្ថុតាង និង​សម្ភារ​ដកហូត​មាន​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​ក​ញ្ចា​ប់​(១០​ថង់​ធំ​)(១០​ថង់​តូច​)​។ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​០១ សម្បក​ថង់​ពណ៌​លឿង​១ កូន​ថង់​ប្លា​ស្ទិ​ច​មួយចំនួន ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​
​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1BC 1241
​ឃាត់ខ្លួន​នៅ​អធិការ​ដ្នា​នគរ​បាល​ខ​ណ្ខ​មានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ ផាន់​ណា​+​មី​ដា​

spot_img
×