Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ដែល​ឆេះ​ផ្សារ​កំពង់​ពពិល ស្ថិតនៅ​ស្រុក​ពារាំង បាន​បណ្តាលឱ្យ​ខូចខាត​អស់​៧៥​តូប និង​ទ្រព្យសម្បត្តិ ដោយ​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៣៥ ម៉ឺន​ដុល្លារ​

spot_img

​ខេត្តព្រៃវែង ៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចេញ​របាយការណ៍​ព័ត៌មាន​លម្អិត​ថា អគ្គិភ័យ​បាន​ឆេះ​ផ្សារ​កំពង់​ពពិល កាលពី​ម៉ោង​ប្រមាណ ២១​និង​០០ នាទី រហូតដល់​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បណ្តាលឱ្យ​ខូចខាត​តូប​អស់​៧៥​តូប និង​ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៣៥ ម៉ឺន ដុល្លា​អាមេរិក​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២១​និង​០០ នាទី មាន​ករណី​អគ្គីភ័យ​ឆេះ​នៅ​ចំនុច​ផ្សារ​កំពង់​ពពិល​ស្ថិតក្នុង ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពា​រាំ ខេត្តព្រៃវែង ដោយ​មូលហេតុ ទូ​ស្សេ​ខ្សែភ្លើង ។ ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​អន្តរាគមន៍​ចំនួន ២១ គ្រឿង ៖ ១- នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ៥ គ្រឿង ២- ស្នងការ​ខេត្តកណ្តាល​ចំនួន ៣ គ្រឿង ៣- ស្នងការ​ខេត្តព្រៃវែង​ចំនួន ៦ គ្រឿង ៤- ក្រុមហ៊ុន OCIC ចំនួន ៧ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៧០ ស៊ីទែន ។ ក្នុង​ហេតុការណ៍​នេះ មិន​បង្ក​ឲ្យ​ស្លាប់​មនុស្ស​ទេ ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ការខូចខាត​មាន​ទំហំ ប្រហែល​៧០​ភាគរយ ខូចខាត ៧៥​តូប លើ ១០៥ តូប ដោយ​មិនទាន់​គិត​អ្នកលក់​កញ្ច្រែង​ល្អី ស្មើនឹង​ទឹកប្រាក់​ប្រហែល ៣៥ ម៉ឺន​ដុល្លារ​អាមេរិក ។​

​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ទទួលបន្ទុក​ផ្នែក​អគ្គិភ័យ លោក រស់ ភឿន បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ដើមចម​ដែលនាំឱ្យ​អគ្គិភ័យ​ឆេះ​នោះ ទំនងជា​ទុស្សេ​ខ្សែភ្លើង​។ ប៉ុន្តែ​លោក​ថា ក្រុមការងារ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​ជុំវិញ​បញ្ហា​នេះ និង​បូកសរុប​របាយការណ៍​ដើម្បី​ស្រង់​ស្ថិតិ​នៃ​ទំហំ​ដែល​ខូចខាត​ពិតប្រាកដ ដើម្បី​ជូនដំណឹង​ទៅ​សាធារណជន​ឱ្យបាន​ដឹង​ពី​រឿងនេះ​។ អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន កម្លាំង​អាជ្ញាធរ​ខេត្តព្រៃវែង​និង​ខេត្តកណ្តាល បានរួម​គ្នា​ចុះ​អន្តរាគមន៍​បន្ទាន់ រហូតដល់​អាច​ពន្លត់​ទាំងស្រុង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×