Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ទីន​យកដៃ​បិទមុខ ព្រោះ​ទប់​សំណើច​លែង​បាន​ខណៈពេលដែល​រដ្ឋមន្ត្រី​របស់លោក​ផ្តើម​ដំណើរ​នាំ​សាច់ជ្រូក​ចេញទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​

spot_img

ប្រធានាធិបតី​រុស្ស៊ី ពិតជា​ទប់​សំណើច​លែង​បាន​ក្រោយពេល​ស្តាប់ឮ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​របស់ខ្លួន​ផ្តើម​ដំណើរ​លក់​សាច់ជ្រូក​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី ។​

​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន បាន​អស់សំណើច​យ៉ាងខ្លាំង​គ្រា​ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម Alexander Tkachev បាន​ផ្តើម​សំណើរ​រៀបចំ​ផែនការ​នាំចេញ​សាច់​ចេញទៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​មួយ​ភាគ​ធំ​ដែល​ប្រកាន់​សាសនា​អ៊ីស្លាម និង​ខ្លះទៀត​ដែល​ពុំ​បរិភោគ​សាច់ជ្រូក​-​នេះ​បើតាម Al Arabiya ចុះផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ ខែ​១០​។​

​នៅក្នុង​អង្គប្រជុំ​ស្តីពី​កា​អភិវឌ្ឍ​វិស័យ​កសិកម្ម រដ្ឋមន្ត្រី Tkachev បាន​រំលឹក​ដល់​បទពិសោធន៍​របស់​អាល្លឺម៉ង់​ក្នុងការ​នាំចេញ​ផលិតផល​វិស័យ​ចិញ្ចឹមសត្វ​។ លោក Tkachev សង្កត់ធ្ងន់ថា ប្រទេស​អាល្លឺម៉ង់​ក្នុង​១​ឆ្នាំៗ បាន​លក់​សាច់ជ្រូក​បាន​ជាង​៣​លាន​តោន នៅលើ​ទីផ្សា​ជាអាទិ៍ ជប៉ុន ចិន និង​ឥណ្ឌូណេស៊ី​។​

​ភ្លាមៗ​នោះ​លោកពូ​ទីន​សើច​ញញឹម ហើយ​រំលឹក​ថ្នាក់ក្រោម​របស់ខ្លួន​ថា ៖ “​ឥណ្ឌូណេស៊ី​ជា​ប្រទេស​អ៊ីស្លាម​មួយ​ពុំ​សូវ​បានអនុញ្ញាត​ឲ្យ​បរិភោគ​សាច់ជ្រូក​ឡើយ​”​។​

​នៅ​ស្ងៀម​មួយស្របក់​ស្រាប់តែ​មន្ត្រី​កសិកម្ម​រូបនេះ នៅ​ប្រឹង​កែក​ថា ៖ “​ពួកគេ​នឹង​បរិភោគ​!” ។ ប្រធានាធិបតី​រុស្ស៊ី​និយាយ​បណ្តើរ​សើច​បណ្តើរ “​ទេ​ពួកគេ​នឹងមិន​បរិភោគ​វា​ទេ​!”​។ លោក Tkachev បែរជា​និយាយ​បន្លំ​ថា ខ្លួន​ច្រឡំ​ប្រទេស​កូរ៉េខាងត្បូង​និង​ឥណ្ឌូណេស៊ី រួច​បន្ត​ការសម្តែង​មតិ​។​

​ប្រឈមមុខ​នឹង​ភាព “​រឹងរូស​” ពុំ​ព្រម​ទទួលកំហុស​របស់​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ប្រធានាធិបតី​រុស្ស៊ី​ហួសចិត្ត​យកដៃ​ខ្ទប់​មុខ​បន្ត​អស់សំណើច​នៅ​ចំ​ពីមុខ​កាមេរ៉ា​ទូរទស្សន៍​៕​

 

spot_img
×