Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ពង្រឹង​យន្តការ​សម្របសម្រួល​ទ​ប់​ស្កាត់​ការរើសអើង ការប្រមាថ​លើ​ជន​មាន​ពិការភាព​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​យន្តការ​សម្របសម្រួល​ទ​ប់​ស្កាត់​ការរើសអើង ការប្រមាថ​លើ​ជន​មាន​ពិការភាព​។​

​ការស្នើ​លើកឡើង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៩-២០២៣​និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សណ្ឋាគារ​ខេមរា​ខេត្តបាត់ដំបង ។​

​ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​ច្បាស់លាស់​ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​មាន​គុណភាព​ជីវិត​ល្អ​និង​ចូលរួម​យ៉ាងសកម្ម​ពេញលេញ ស្មើភាព​គ្នា​ក្នុងសង្គម​ដែលមាន​ការគោរព​សិ​ទិ្ធ​និង​សេចក្តីថ្លៃថ្នូរ​ព្រមទាំង​មានការ​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ​និង​ការអភិវឌ្ឍន៍​។​យើង​មាន​បេសកកម្ម​រួមគ្នា​មួយ គឺ​ជំរុញ​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល អង្គការ​ជន​មាន​ពិការភាព អង្គការ​មិនមែន​រដ្ឋាភិបាល​នានា រួមទាំង​ជន​មាន​ពិការភាព ដើម្បី​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ទៅក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ឈានទៅ​សម្រេចបាន​នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម ឯម ច័ន្ទ​មករា បាន​មានប្រសាសន៍​បន្ថែ​ថា ក្នុង​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ កម្ពុជា​បាន​រង​ឥទ្ធិពល​និង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ទឹកភ្លៀង​ជា​បន្តបន្ទាប់ បានធ្វើឱ្យ​ប៉ះពាល់​ស្ថានភាព​រស់នៅ និង​ការធ្វើ​អាជីវកម្ម​របស់​ប្រជាជន​កម្ពុជា​យើង នៅ​តំបន់​មួយចំនួន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តាល​ខេត្ត (​ក្នុងនោះ​ក៏មាន​ក្រុមគ្រួសារ​និង​សមាជិក​ដែលមាន​ពិការភាព​រង​នូវ​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​នេះ​ផងដែរ​)​។​

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានាថា​ជន​មាន​ពិការ​ភាពជា​កម្មវត្ថុ​អាទិភាព​ក្នុង​ការធ្វើ​អន្តរា​គម​និង​សូម​ឲ្យ​ជួយ​កំណត់​អត្តសញ្ញាណ ផែនទី​ស្នាក់នៅ​របស់​ជន​មាន​ពិការភាព ដើម្បី​ធានាថា​រាល់​ព័ត៌មាន​អំពី​គ្រោះ​ហានិភ័យ​ត្រូវ​បានដឹង​មុន​និង​ត្រូវបាន​សង្គ្រោះ​ប្រកប ដោយ​សុវត្ថិភាព​។ សូមបញ្ជាក់​អំពី​វឌ្ឍនភាព​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ព្រមទាំង​បញ្ហា​ប្រឈម​និង​សំណូមពរ​មួយចំនួន​នេះ​។ អង្គសិក្ខាសាលា​យើង​គួរ​ពិភាក្សាគ្នា​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​សម្រេចបាន​នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព​។ គោលបំណង​របស់​យើង​ជួបជុំគ្នា​ថ្ងៃនេះ ដើម្បី​ជំរុញ​ធ្វើ​បរិ​យា​ប័ន្ន​ពិការភាព​ទៅក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ក្រសួង​​រដ្ឋបាល រាជធានី ខេត្ត ស្ថាប័ន ដើម្បី​ឈានទៅ​សម្រេចបាន​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព​។ គោលបំណង​សំខាន់បំផុត​ជាមួយនេះ​យើង​គឺ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៩-២០២៣​និង​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព​។​មាន​វាគ្មិន​សំខាន់ៗ​ដែល​មកពី អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ តំណាង​អង្គការ​ជនពិការ​កម្ពុជា តំណាង​អង្គការ Light for ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ដោយ​បន្ត​ប្តេជ្ញា​ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​ជាតិ​កំណើនសេដ្ឋកិច្ច ដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស​។​សិទ្ធិ​របស់​ជន​មាន​ពិការភាព ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ​និង​អន្តរជាតិ ក្នុង​គោលបំណង​ការពារ​សិទ្ធិសេរីភាព ការពារ​ផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ​និង លប់បំបាត់​ការរើសអើង​ចំពោះ​ជន​មាន​ពិការភាព ដើម្បី​ធានា ដល់​សិទ្ធិ​ស្មើភាព​គ្នា​នៃ​សកម្មភាព​ក្នុងសង្គម រវាង​ជន​មាន​ពិការភាព​និង​មិនមាន​ពិការភាព ដើម្បី​ធានា​ដល់​ការធ្វើ​បរិ​យាប​ន្ន​និង​សមភាព សម្រាប់​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៩-២០២៣ ក្នុងទិសដៅ​ឈានទៅ​លុបបំបាត់​រាល់​ទម្រង់​កេងប្រវ័ញ្ច​និង​រើសអើង​លើ​ជន​មាន​ពិការភាព ដោយ​ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​សង្គម បង្កើន​គុណភាព​ជីវិត​ឱ្យ​កាន់តែ​ប្រសើរឡើង ទទួលបាន​ការយកចិត្ត​ទុកដាក់ ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) «​មិនមាន​នរណាម្នាក់​ត្រូវបាន​បំភ្លេច »​។ ពិតណាស់ថា រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​វិនិយោគ​លើ​វិស័យ​ពិការភាព​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​។​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​មាតុប្រទេស ពិសេស​ការរក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​និង​កំណើនសេដ្ឋកិច្ច​។​បើទោះបី​ប្រទេស​កំពុង​រង​វិបត្តិ​ជំងឺ​កូដ​១៩​បែបនេះ​ក្តី តែ​ដំណើរការ​៖​ការអភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ នៅតែ​បន្តសកម្មភាព​ជា​ប្រក្រតី​។​រាជរដ្ឋាភិបាល​កម្ពុជា នៅតែមាន​កញ្ចប់​ថវិកា​បញ្ចេញ​ទៅ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ដូចជា​ការសាងសង់​ផ្លូវថ្នល់ ប្រឡាយទឹក​ឬ​គម្រោង​ខ្នាតតូច​នៅតាម​មូលដ្ឋាន​។ ការ​គាំពារ​សង្គម​វិញ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ឧបត្ថម្ភ​ថវិកា ៤០​ដុល្លារ​ក្នុង​១​ខែ​ដល់ក​ម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍​ដែល​បាត់បង់​ការងារ​។​
​រាជរដ្ឋាភិបាល បានសម្រេច​ឧ​ត្ត​ម្ភ​ប្រាក់​៣​ខែ​បន្តទៀត ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ដី​សម្បទាន​សង្គមកិច្ច​និង​ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ជូន​ជន​មាន​ពិការភាព​បន្ថែមទៀត​។ ភាព​រីកចម្រើន​នៃ​វិស័យ​ពិការភាព​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​គេ​សន្មត​ថា ជា​គោលនយោបាយ​លើកទឹកចិត្ត​ដែលជា​ការជំរុញ​យ៉ាងសកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅដល់​ក្រុមហ៊ុន​វិនិយោគ​នានា ក្នុងនោះ​រួមទាំង​ការផ្តល់​ឱកាស​អាទិភាព សម្រាប់​ជ្រើសរើស​ជន​មាន​ពិការភាព​ឲ្យ​ចូល​បម្រើ​ការងារ​ផងដែរ​។​ជាទី​បញ្ចប់​នេះ ខ្ញុំ​មាន​សំណូមពរ​ពីរ​គឺ​រដ្ឋបាលខេត្ត​និង​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ខេត្ត សូមជួយ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ជន​មាន​ពិការភាព ឆ្នាំ​២០១៩-២០២៣​និង​បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព ក្នុងនោះ​មាន​លិខិត​របស់ ឯកឧត្តម សក់ សេដ្ឋា លេខ​៥៤០​សជណ ចុះ​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០២៦ ស្តីពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ផ្តល់​របាយការណ៍​ប្រចាំខែ​ដល់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​ក្រុមការងារ​ជនពិការ​ក្រសួងមហាផ្ទៃ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×