Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនស៊ីនទ្រី ជំពាក់ថ្លៃបង់ទីលានចាក់សំរាមសាលាក្រុងភ្នំពេញជាង២០ម៉ឺនដុល្លារ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បង់ថ្លៃទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោដែលមកដល់ពេលនេះ ក្រុមហ៊ុនមួយនេះបានជំពាក់ថ្លៃទីលានជាង២០ម៉ឺនដុល្លារអាមេរិក មិនព្រមសងមករដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានគត់សម្គាល់ថា ៖ នៅតាមដងផ្លូវមួយចំនួន នៅតែបន្សល់ទុកគំនរសំរាម ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ហើយអាជ្ញាធររាជធានី បានជំរុញឲ្យក្រុមហ៊ុនស៊ីនទ្រី សហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ ប្រមូលសំរាមចេញឲ្យអស់តាមមូលដ្ឋានខ្លួន។

​ជាមួយនេះដែរ ចំណែកតំណាងក្រុមហ៊ុនស៊ីនទ្រី ឆ្លើយតបទៅរដ្ឋបាលរាជធានីភ្នំពេញវិញថា៖ ខ្លួនអាចបង់ថ្លៃជំពាក់ទីលានចាក់សំរាម ដល់រដ្ឋបាលរាជធានីភ្នំពេញបាន តែក៏សុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយទារថ្លៃប្រមូលសំរាម ដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជំពាក់ក្រុមហ៊ុនជាង២០លានដុល្លារអាមេរិក ។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីនទ្រី បានត្អូញត្អែរ ពីការរកស៊ីខាត ជារៀងរាល់ខែ ដោយសារប្រជាពលរដ្ឋជំពាក់។

ក្នុងនោះដែរ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានអះអាងថា៖ ពុំមានប្រភពច្បាស់លាស់ថា ក្រុមហ៊ុនស៊ីនទ្រី រកស៊ីខាតនោះទេ ទាល់តែមានការធ្វើសវនកម្មត្រឹមត្រូវ មិនមែនក្រុមហ៊ុន ចេះតែនិយាយតែខ្លួនឯងនោះទេ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកសួន រិនឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញផងដែរ៕ ដោយ៖កូឡាប

spot_img
×