Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិតជា​កម្សត់​ហួស​ថ្លែង​! ចិញ្ចឹម​ចៅៗ​ដែល​ឪពុកម្តាយ​ស្លាប់ចោល ពឹង​លើ​របរ​លក់​ចាយ​ហួយ​បន្តិចបន្តួច តែ​ឥឡូវ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច គាត់​គ្មានអ្វី​ជាទី​ពឹង​ទៀត​ទេ (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំងណាស់ ដែល​លោកយាយ​ជា​ជនជាតិ​ខ្មែរឥស្លាម​ដ៏​កម្សត់​ម្នាក់ បាន​កំពុង​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង ព្រោះតែ​ពេលនេះ ផ្ទះ​របស់គាត់​ត្រូវ​ភ្លើង​ឆេះ រួមទាំង​របស់របរ​លក់ដូរ​ចាយ​ហួយ​បន្តិចបន្តួច និង​លុយកាក់​មួយចំនួន​គ្មាន​សល់​នោះទេ​។​

​អ្វីដែល​កម្សត់​ហួស​ថ្លែង​នោះ គឺ​លោកយាយ​ត្រូវ​ចិញ្ចឹម​ចៅៗ​ប្រុស​ស្រី​២​នាក់ ដែល​ឪពុកម្តាយ​របស់​ពួកគេ​បាន​ស្លាប់ចោល​អស់​ទៅហើយៗ សព្វថ្ងៃនេះ គាត់​ពឹង​តែ​លើ​របរ​លក់ដូរ​ចាយ​ហួយ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​ចៅ​ប៉ុណ្ណោះ តែ​ឥឡូវនេះ អ៊ី​វ៉ាន់​លក់ដូរ និង​លុយកាក់​មួយចំនួន​ត្រូវ​ភ្លើង​លេប​ត្របាក់​អស់ និង​ផ្ទះ​ក៏​គ្មាន​នៅ តើ​ឲ្យ​គាត់​មាន​អ្វី​ជាទី​ពឹង​ទៀត​។​

​ដូចដែល​បាន​មើលឃើញ​ជាក់ស្តែង​នេះ លោកយាយ នី សាលី​ខ ក៏បាន​លើកដៃ​សំពះ​ទៅដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក មេត្តាជួយ​គាត់​ផង ព្រោះ​ពេលនេះ គាត់​អស់ពី​ខ្លួន​រលីង​ហើយ គ្មាន​កូនចៅ​ណា​ជាទី​ពឹង​នោះទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សៀក ប៊ុន​ណា​រី ដែលជា​សប្បុរស​ម្នាក់ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ខ្មែរ​ជួយ​ខ្មែរ លោកយាយ​ជនជាតិ​ឥស្លាម ពិតជា​កម្សត់​ហួស​ថ្លែង ចិញ្ចឹម​ចៅៗ​ដែល​ឪពុកម្តាយ​ស្លាប់ចោល​ហើយ បែរជា​ជួប​រឿង​អកុសល ភ្លើង​ឆេះ​ផ្ទះ​គាត់​ខ្ទេច​ទៀត​។ ខ្ញុំ​នឹង​ទៅ​ជួយ​លោកយាយ​ឆាប់ៗ​នេះ 012540401 0967080007»៕ ដោយ​៖ លឹម ហុង​


spot_img
×