Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្សារណាត់​ក្រុង​ដូន​កែវ ប្រែ​មុខមាត់​ថ្មី​ជា​ផ្សារ​បែប​ទំនើប​ខ្នាតតូច មុនគេ​បង្អស់​នៅក្នុង​ទឹកដី​នៃ​ខេត្តតាកែវ ក្រោយ​គម្រោង​សាងសង់​ថ្មី នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០២០​នេះ​

spot_img

​តាកែវ​៖ ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារណាត់ ស្ថិតក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​សម្តែង​ការ​សាទរ​ក្រោយ​មាន​អ្នកវិនិយោគ​គ្រោង​សាងសង់​ផ្សារ​នេះ​ឡើងវិញ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២០ ជា​ផ្សារ​ទំនើប​ខ្នាតតូច មុនគេ​បង្អស់​នៅក្នុង​ទឹកដី​នៃ​ខេត្តតាកែវ មាន​ទំហំ ១៥​ម៉ែត្រ គុណ ៨០,១៥​ម៉ែត្រ កម្ពស់​៣​ជាន់​ទាំង​ជាន់​ផ្ទាល់​ដី ដែលជា​ផ្សារ​បន្សល់ទុក​ពី​យូរណាស់​មកហើយ កំពុងមាន​ស្ថានភាព​ទ្រុឌទ្រោម ។​

​ក្នុងពេល​រួម​ដំណើរ​ជាមួយ​លោក ជា គឹម​តុង អនុប្រធាននាយកដ្ឋាន​ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​លោក ឈូ សុធា អភិបាលរង​ខេត្តតាកែវ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​លើ​ការចុះពិនិត្យ​ស្ថានភាព​ផ្សារណាត់ និង​វាយតម្លៃ​នាពេលនោះ​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ដោយ​មើលឃើញ​ពី​ស្ថានភាព​ផ្សារណាត់ ជា​ផ្សារ​មួយ​ដែល​សម្បូរ​ទៅដោយ​មនុស្ស​ចេញចូល​លក់ដូរ និង​ទិញ​មុខទំនិញ និង​មុខ​ម្ហូបអាហារ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ផ្សារ​នៅ​មិនទាន់មាន​សណ្តាប់ធ្នាប់​ល្អ​អ្នកលក់ លក់ដូរ​នៅលើ​ដងផ្លូវ និង​មាន​សភាព​ចាស់​ហើយ​ទ្រុឌទ្រោម​ទៀត លោក​បាន​បន្ត​ស្វែងរក​ដៃគូរ​វិនិយោគ​ផ្សារ​នេះ​ជាមួយ​រដ្ឋ ដើម្បី​ធ្វើការ​សាងសង់​ផ្សារណាត់​នេះ ជា​ផ្សារ​ទំនើប​ខ្នាតតូច​មួយ​មុនគេ​បង្អស់​នៅក្នុង​ទឹកដី​នៃ​ក្រុង​ដូន​កែវ ដើម្បី​សម្រួល​ដល់​ការលក់ដូរ​របស់​ពួកគាត់​ឲ្យ​មាន​សណ្តាប់ធ្នាប់​និង​អនាម័យ​ផងដែរ ។​

​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​ស្ថានភាព​ផ្សារ​នេះ​លោក ជា គឹម​តុង អនុប្រធាននាយកដ្ឋាន​ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ផ្សារ​នេះ​មើល​ពី​ខាងក្រៅ​ដូច​មាន​សភាព​រឹងមាំ តែ​នៅពេល​ចូល​មកដល់​ខាងក្នុង​ផ្សារ គឺមាន​សភាព​ចាស់​និង​ទ្រុឌទ្រោម​ទៅតាម​កន្លែង និង​មិនទាន់មាន​សណ្តាប់ធ្នាប់​ល្អ ទន្ទឹមនឹង​នោះដែរ លោក​ក៏បាន​សួរ​នាំទៅ​អាជ្ញាធរ​ក្រុង​ដូន​កែវ អំពី​បញ្ហា​ប្រឈម​ជាមួយនឹង​អាជីវក​រថា តើ​អាច​និង​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដែរឬទេ ហើយ​មានការ​ឯកភាព​ពី​ពួកគាត់​យ៉ាង​ដែរ​? ជាការ​ឆ្លើយតប​លោក​អភិបាលក្រុង​ដូន​កែវ ចំពោះ​បញ្ហា​នេះ​លោក​បានធ្វើការ​កោះប្រជុំ​ជាមួយ​បងប្អូន​អាជីវករ​រួចមកហើយ ដើម្បី​ធ្វើការ​ប្រមូល​មតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បាន​ឈានដល់​ការឯកភាព​ព្រមព្រៀង​ផ្តិតមេដៃ ជា​សម្គាល់​ជាង​១០០​នាក់ ដែលជា​ម្ចាស់​តូប​ដែលមាន​នៅក្នុង​ផ្សារណាត់ នាពេល​បច្ចុប្បន្ន ឲ្យ​សាងសង់​ផ្សារណាត់​នេះ​ឡើងវិញ ។​

​លោក ឡោ ជំនិត អ្នកវិនិយោគ​សាងសង់​ផ្សារណាត់​ថ្មី​នេះ បាន​ឲ្យ​ដឹងថា ផ្សារណាត់​ចាប់ផ្តើម​សាងសង់​ថ្មី​ឡើងវិញ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២០​ខាងមុខ​នេះហើយ ដែល​រយៈពេល​នៃ​គម្រោង​សាងសង់​ផ្សារ​នេះ គឺមាន​រយៈពេល ១៥​ខែ ហើយ​ក្នុង​ពេលនេះ លោក​ក៏បាន​រក​ទីតាំង​សមរម្យ​មួយ ដែល​ត្រូវ​ជម្លៀស​បងប្អូន​ជា​អាជីវករ មក​លក់ដូរ​ជា​បណ្តោះអាសន្ន​សម្រាប់​ពួកគាត់​លក់ដូរ ក្នុងអំឡុង​ពេលដែល​ផ្សារ​កំពុង​សាងសង់​រួចរាល់​ហើយ​ដែរ ៕​ដោយ​៖ តាកែវ​


spot_img
×