Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បារី​នាំចូល​ជាច្រើន មិនមាន​បិទ​តែមប្រិ៍​ពន្ធ​

spot_img

​ភ្នំពេញ​៖ ២៨%​នៃ​បារី​នាំចូល​ទាំងអស់ ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​បិទ​តែមប្រិ៍​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​។ បារី​ទាំងនោះ​មាន​បារី​ម៉ាក ESSE Hero Oris និង​Gold Seal ជាដើម​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពីដើមឆ្នាំ​២០២០ អំពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​។ នេះបើយោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ អ្នកស្រាវជ្រាវដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីដើមឆ្នាំ២០២០ អំពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​ បានឲ្យដឹងថា ​យោងតាម​កិច្ចសម្ភាសន៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ជាមួយ​អាជីវករ​លក់​បារី​បាន​ឲ្យ​ដឹងថា បារី​ដែល​មិនមាន​តែមប្រិ៍​ពន្ធ​ទាំងនោះ បានមកពី​ការចែក​ចាយ​ដោយ ភ្នាក់ងារ​ក្រុមហ៊ុន​បារី​និង​បានមកពី​ការទិញ​ផ្ទាល់​នៅតាម​ដេប៉ូ​បោះ​ដុំ​។
​អាជីវករ​លក់​បារី​បាន​ប្រាប់ថា​ភ្នាក់ងារ​ក្រុមហ៊ុន​បារី​តែងតែ​ចែកចាយ​បារី​ដល់​ពួកគាត់​ជាប្រចាំ ហើយ​ពេលដែល​មិនមាន​ភ្នាក់ងារ​ក្រុមហ៊ុន​មក គាត់​ទៅ​ទិញ​ផ្ទាល់​នៅ​ដេប៉ូ​លក់ដុំ​។​
​ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត យ៉ិ​ល ដារ៉ាវុធ មន្ត្រី​បច្ចេកទេស​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​មានមតិ​ថា បារី​ដែល​មិនមាន​បិទ​តែមប្រិ៍​ពន្ធ​គឺជា​បារី​ខុសច្បាប់​។ បារី​ខុសច្បាប់​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៃ​កិច្ចការ​ត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើអោយ​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​នោះទេ ថែមទាំង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​ដែល​បង្ក​ពី​ការជក់បារី​កាន់តែច្រើន ដោយសារតែ​ការប្រើប្រាស់​ថ្នាំជក់​កើនឡើង​។

​ការស្រាវជ្រាវ​របស់​អង្គការ UNDP FCTC WHO និង RIT International បាន​បង្ហាញថា បារី​ដែល​មិនបាន​បង់ពន្ធ បានរួម​ចំណែក​ធ្វើឲ្យ​បាត់បង​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​។ ប្រសិនបើ​រដ្ឋាភិបាល ទប់ស្កាត់​បារី​គេចពន្ធ​ឲ្យមាន​ប្រសិទ្ធភាព នោះ​កម្ពុជា​នឹង​ទទួលបាន​ចំណូល​ពន្ធ​ចំនួន ៧% បន្ថែម​ពីលើ​ពន្ធ​ដែល​ប្រមូលបាន​ពី​ពន្ធ​ថ្នាំជក់​ក្នុងពេល​បច្ចុប្បន្ន​។​
​ ​
​ការប្រើប្រាស់​ថ្នាំជក់​បង្កឲ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង​។ ក្នុង​មួយឆ្នាំៗ​ប្រជាពលរដ្ឋ​ន​កម្ពុជា​ប្រមាន ១៥០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​បង្ក​ពី​ការប្រើប្រាស់​ថ្នាំជក់ ហើយ​ថវិកា​ប្រមាណ​៦៥៦​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ខាតបង់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×