Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ នៃ​ក្រសួងការបរទេស​ទាំង​អស់ មិនមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​ទេ​

spot_img

​ភ្នំពេញ ៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​ទាំងអស់ ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ដឹកនាំ​ដោយ​ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ​(Peter Szijarto) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី មិនមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​ទេ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​ឆ្លងកាត់​ការធ្វើ​តេស្ត​សំណាក​រក​វីរុស​កូ​វីដ​-១៩ ហើយ​ក្រសួងសុខាភិបាល​បានប្រកាស​អំពី​លទ្ធផល​អវិជ្ជមាន​នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×