Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្តស្វាយរៀង​ឃាត់ខ្លួន​បុរស​ម្នាក់​យក​អង្រែបុកគ្រឿង​វាយ​ម្តាយ​រហូតដល់​ស្លាប់​បាន​ហើយ​

spot_img

​ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា នា​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​១០​នាទី នៅ​ភូមិ​ព្រៃ​បន្ទាយ ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មាន​ករណី​ឃាតកម្ម បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ យឹម ធី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ត្រូវជា​កូន ក្រោយពី​ផឹកស្រា​ស្រវឹង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្តាយ និង​ឈានដល់​យក​អង្រែបុកគ្រឿង​វាយ​សំពង​ទៅលើ​ម្តាយ​ឈ្មោះ យិន រី ភេទ​ស្រី អាយុ ៦៩​ឆ្នាំ ចំក្បាល បណ្តាល​ឲ្យ​បែក​ដេកស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ក្រោយ​ទទួលបាន​របាយការណ៍​ភ្លាមៗ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​ជំនាញ នៃ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ប៉ុស្តិ៍​រដ្ឋបាល តាម​ចាប់ខ្លួន​ជនសង្ស័យ​អោយ​ទាល់តែ​បាន​។​

​ក្រោយ​ទទួលបាន​បទបញ្ជា កងកម្លាំង​ទាំងអស់​បាន​តាមរក​ជ​ន​សង្ស័យ រហូតដល់​ម៉ោង ០៦​និង​៣០​នាទី ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​កូន​តិរច្ឆាន​នោះបាន​នៅ​ចំណុច​វាលស្រែ ក្នុងភូមិ​មហា​សួន ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×