Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ចែក​ស្រូវពូជ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៥៥​គ្រួសារ នៅ ស្រុក​កំពង់រោទិ៍​

spot_img

​ខេត្តស្វាយរៀង​៖​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ស្រូវពូជ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៥៥​គ្រួសារ នៅ​ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពូជស្រូវ​ស្រាល​ក្រអូប​មិន​ប្រកាន់​រដូវ​ចំនួន ១០០​គីឡូក្រាម​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អភិបាលរង​ខេត្ត​លោក ទីប្រឹក្សា​ក្រសួងកសិកម្ម លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​អភិបាលស្រុក​កំពង់រោទិ៍ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាកសិករ​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​លោក​អភិបាលខេត្ត​បាន នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​គ្រប់ពេលវេលា នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​លោក​បាន​បន្តថា ក្នុងនាម​រដ្ឋបាលខេត្ត​សូម​សម្តែង​ការ សោកស្តាយ​ចំពោះ​ការបាត់បង់ ខូចខាត​ផលដំណាំ សត្វពាហនៈ ជាមួយ​បងប្អូន​ប្រជាកសិករ ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នា​រយៈពេល​កន្លងមក​ជាពិសេស​នៅ​ភូមិ​ធ្លក​ថ្មី ស្រុក​កំពង់រោទិ៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត និង​លោក រដ្ឋមន្ត្រី វេ​ង សាខុន ដែល​ពេលនេះ​លោក បាន​នាំយក​ពូជស្រូវ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​កំពង់រោទិ៍​នៅថ្ងៃនេះ​។​

​លោក​អភិបាលខេត្ត ក៏បាន​សំណូមពរ និង​ជំរុញ​ដល់​ប្រជាកសិករ​ដែល​ទទួលបាន​ស្រូវពូជ នៅថ្ងៃនេះ​ត្រូវយក​ទៅប្រើ​ប្រាស់​បង្ក បង្កើន​ផល​ឲ្យ​ចំ​ទិសដៅ ដើម្បី​ជា​ទុន​ក្នុង​របរ​កសិកម្ម​តទៅ​មុខ​ទៀត ទន្ទឹមនេះ​ត្រូវការពារ​ជានិច្ច​នូវ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដោយ​ស្តាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរណ៍​ផ្លូវគោក និង​អប់រំ​ណែនាំ​កូនចៅ​ជៀស​អោយ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​។

​បន្ទាប់ពី​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ លោក អភិបាលខេត្ត និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការ​ព្រោះស្រូវ​ដោយ​ប្រើ​ម៉ា​ស៉ី​ន ព្រោះស្រូវ​ផងដែរ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×