Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុំ គ​ន្ធា អួលដើមក ក្រោយ​មានជីវិត​ប្រៀប​ដូច​ខ្មោច​៧​ថ្ងៃ​រស់​ឡើងវិញ និង​ក្រឡេក​ផ្លូវ​ធ្លាប់​ដើរ ពិតជា​ឈឺចាប់​ខ្លាំង​មិនគួរ​….(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ រំលឹក​ដល់​ឈ្មោះ អ៊ុំ គ​ន្ធា នោះ​ប្រិយមិត្ត​មួយចំនួនធំ​នៅ​ពុំទាន់​ភ្លេច​ទេ ដែល​អ្នកនាង​គឺជា​អតីត​តារាចម្រៀង​យេៗ​មួយរូប ដែលមាន​ឈ្មោះ​បោះ​សំឡេង​មិនធម្មតា កាលពី​អំឡុង​ជាង​១០​ឆ្នាំមុន តាមរយៈ​ការឡើង​បង្ហើរ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ពិសេស​ជាមួយ​ស្ទា​យ​ស្លៀកពាក់​ដ៏​សិច​ស៊ី ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ទស្សនិកជន​។​

​តែ​គួរ​ឲ្យ​សោកស្តាយ ស្របពេល​មានឈ្មោះ​ល្បី​ខ្លាំង អ្នកនាង អ៊ុំ គ​ន្ធា ក៏​លេចលឺ​ធ្លាក់ខ្លួន​ឈឺ​ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​ប្រចាំ​ទសវត្សរ៍ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកនាង​បាត់​មុខ​ពី​សិល្បៈ និង​ព្រាត់ប្រាស់​ស្វាមី រហូត​យ៉ុងចិត្ត​ដើរ​ផឹកស្រា​រសាត់​វិលវល់​ដូច​ខ្យល់​បក់ និង​ឈាន​ប្រព្រឹត្ត​គ្រឿងញៀន ក្លាយជា​មនុស្ស​ម្នាក់​ប៉ោឡែ​មើល​លែង​ស្គាល់​។ ប៉ុន្តែ ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ក៏​ដូច​សប្បុរសជន​នានា​ជួយ​ជ្រោមជ្រែង ជីវិត​ប្រៀប​ដូច​កំពុង​រស់នៅ​ក្នុងឋានរ​ករ​បស់ អ៊ុំ គ​ន្ធា បាន​ត្រូវ​ស្រោចស្រង់ និង​ទទួលបាន​ការធ្វើ​នៅក្នុង​ស្ថាន​ប័ន​រដ្ឋ​ផងដែរ​។​

​ដោយឡែក ថ្មីៗ​នេះ មហាជន​មានការ​ចាប់អារម្មណ៍​ជាថ្មី ក្រោយពី​បានឃើញ​លោក អឹម ជីវ៉ា កាលពី​ម្សិលមិញ​នេះ នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​បង្ហោះ​រូបភាព និង​វីដេអូ​សម្ភាសន៍​ជុំវិញ​ខ្សែជីវិត​អតីតកាល និង​បច្ចុប្បន្ន​របស់​នាង ដោយ​ភ្ជាប់​សារ​ដ៏​គួរ​ឲ្យ​អាណិត​ថា​៖ «​អាណិត​ណាស់ ជីវិត​ដ៏​កម្សត់​របស់​អតីត​តារាចម្រៀង​ដ៏​សិច​ស៊ី អ្នកនាង អុំ គ​ន្ធា បន្ទាប់ពី​ធ្លាក់ខ្លួន​រស់នៅ​ជាមួយ​ជំងឺ​១៨​ឆ្នាំ​»​។​

​ជាមួយ​ទឹកមុខ និង​សាច់ឈាម​ហាក់​ស្រស់បោះ​ជាមុន អតីត​តារាចម្រៀង​រូបនេះ បាន​ប្រាប់ថា ពេលនេះ​ជីវិត​របស់​នាង​បាន​រស់​ឡើងវិញ​ហើយ លែង​ដើរ​ផឹកស្រា ប្រព្រឹត្ត​អំពើ​សង្គម​ស្អប់ខ្ពើម​ទៀតឡើយ ខណៈ​សព្វថ្ងៃនេះ អ្នកនាង​ទទួលបាន​ការងារ​ធ្វើ​នៅ​ក្រសួង​ប្រឆាំង​អំពើពុករលួយ បាន​ប្រាក់ខែ​រដ្ឋ​ជួយ​ផ្គត់ផ្គង់​ជីវិត​ប្រចាំថ្ងៃ និង​ក៏​ដូច​ការសិក្សា​របស់​កូនប្រុស​២​នាក់​ផងដែរ​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកនាង អ៊ុំ គ​ន្ធា ក៏បាន​រៀបរាប់​ទាំង​អួលដើមក​ថា ពេលនេះ​ជីវិត​របស់​នាង​បាន​ប្រសើរ​ដូច​ខ្មោច​៧​ថ្ងៃ​រស់​ឡើងវិញ​អ៊ីចឹង ហើយ​ពេល​ក្រឡេក​ទៅ​មើលផ្លូវ​ធ្លាប់​ដើរ គឺ​ពិតជា​ឈឺចាប់ និង​មាន​វិប្បដិសារី​ខ្លាំងណាស់ ចំពោះ​ក្រុមគ្រួសារ បងប្អូន និង​មិត្តភក្តិ និង​ព្រមទាំង​បងប្អូន​សិល្បករ​ទាំងអស់​ផងដែរ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន អតីត​តារាចម្រៀង អ៊ុំ គ​ន្ធា បាន​កំពុង​រស់នៅ​ជាមួយ​បងប្អូន នៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕ ដោយ​៖ លឹម ហុង​

spot_img
×