Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ណែនាំ​ឱ្យ​ខណ្ឌ​១៤ និង​កម្លាំង​សមត្ថកិច្ច ពង្រឹង​លើ​ការបង្ក្រាប​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​ឲ្យ​បាន​ម៉ឺងម៉ាត់​

spot_img

ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ បន្ត​ការពង្រឹង​លើ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ឲ្យ​បានល្អ​ប្រសើរ​។​

ការជំរុញ​នឹង​ការដាក់ចេញ​ជា​វិធានការ​ជាថ្មីទៀត​នេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​ទាំង​ល្បែង​តាម​អន​ឡាញ​ល្បែងស៊ីសង បៀ អាប៉ោង ជល់​មាន់ ជាដើម នៅតែ​បន្ត​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ ។ អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​មាន​វិធានការ​បង្ក្រាប ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ដោយឡែក​ចំពោះ​អ្នក​កត់​ឆ្នោត​ឡូតូ យើង​គួរ​ចុះទៅ​ណែនាំ​ពួកគាត់​ផងដែរ ដោយ​មិនគួរ​ឲ្យ​ពួកគាត់​ឆ្នោត​ឡូតូ ដែលមាន​ច្បាប់​អនុញ្ញាត​នេះ ដូច​គេ​លក់​អីវ៉ាន់​ចាប់ហួយ​នោះទេ ។​

ជាងនេះទៅទៀត លោក​ក៏បាន​ណែនាំ​ឲ្យ​មាន​វិធានការ​ផងដែរ ទៅលើ​ការបង្ក្រាប​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការពិនិត្យ​រដ្ឋបាល​នៅតាម​ផ្ទះសំណាក់ ខុន​ដូ និង​បុរី​ជាដើម ដើម្បី​ធ្វើ​យ៉ាង​រក្សាបាន​នូវ​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ ។​

​លោក​បញ្ជាក់ទៀតថា ចំពោះ​កិច្ចការងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​របស់​យើង​កន្លងមកនេះ ឃើញថា​អនុវត្តបាន​ល្អប្រសើរ​ហើយ ប៉ុន្តែ​ក៏​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ ដែល​យើង​ត្រូវខិតខំ​បំពេញបន្ថែម​ឲ្យ​បានល្អ​ថែមទៀត ។ លោក​ថា យើង​បាន​បំពេញការងារ​ល្អ​ហើយ តែបើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​នោះ វា​នឹង​នាំឱ្យ​យើង​ខូច​ឈ្មោះ​ដែល​យើង​ខំ​កសាង​យ៉ាង​លំបាក​កន្លងមក ត្រូវតែ​ប្រឹងប្រែង​និង​ម៉ឺងម៉ាត់ ។​

បន្ថែម​ពីលើ​នេះ​ទៀត ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹង​បន្ថែម​ផងដែរ ពិសេស​លើ​បណ្ដោយ​ផ្លូវ​ទាំង​១១​ខ្សែ ដែល​យើង​បាននិងកំពុង​អនុវត្ត ដោយ​មិនត្រូវ​ឱ្យមាន​ការរំលោភ​បំពាន ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នោះទេ​។ ដោយឡែក​ចំពោះ​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ដែល​ធ្វើឱ្យ​ប្រឡាក់​ផ្លូវ​ធ្វើឱ្យ​ដី​ហុយ ធ្វើឱ្យ​ខូច​ផ្លូវ អាជ្ញាធ​របស់​យើង​ក៏ត្រូវ​តែមាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ផងដែរ ៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×