Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ប្រមឹក​ផឹកស្រា​រាល់ថ្ងៃ​តូចចិត្ត​គិត​ខ្លី ចងក​សម្លាប់ខ្លួន ទាំង​ម្តាយ​និង​កូន នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀង ៖ មាន​ករណី​ចងក​ធ្វើអត្តឃាត​ម្តាយ និង​កូន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​អ្នកភូមិ​ដាក់​ការសង្ស័យ​ជា​អំពើ​ឃាដកម្ម ក៏ប៉ុន្តែ​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល​វិច័យ​ឃើញថា គឺជា​ករណី​ចងក​ធ្វើអត្តឃាត​ពុំមែន​ជា​អំពើ​ឃាដកម្ម​នោះទេ​។​

​បើតាម​សមត្ថកិច្ច​នគ​បាល​ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា ករណី​ចងក​ធ្វើអត្តឃាត​នេះ កើតឡើង​ប្រមាណ​ជា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាសហែក​។ ជន​ដែល​គិត​ខ្លី​ឈ្មោះ លឹម មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ស្រុកកំណើត​ភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បន្តទៀត​ថា ស្ត្រី​ចងក​ធ្វើអត្តឃាត​មាន​ប្តី​ឈ្មោះ​ទី រស់នៅ​ស្រុក​កៀនស្វាយ ហើយ​ជា​មនុ​ស្សញៀន​ស្រា ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បង្កជម្លោះ​ជាមួយ​ប្តី រហូត​ប្តី​ឲ្យ​ត្រឡប់មកផ្ទះ​ឪពុកម្តាយ នៅ​ស្រុកកំណើត​ភូមិ​ក្រសាំង​នេះ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ស្ត្រី​រងគ្រោះ​បាន​នាំ​កូនប្រុស​ម្នាក់​ឈ្មោះ យ៉េន តុលា អាយុ ១​ឆ្នាំ​មកជា​មួយ​។​

​បើតាម​អ្នកជិតខាង​ឲ្យ​ដឹងថា ពេល​ស្ត្រី និង​កូន​មកដល់​ផ្ទះ​ឪពុកម្តាយ គឺ​មិន​នៅផ្ទះ​ទេ បាន​ចេញទៅ​រស់នៅ​ជាមួយ​កូន នៅឯ​ខេត្តកំពង់ចាម ក៏​ទៅ​នៅផ្ទះ​បងស្រី​ដែល​បងស្រី​ក៏​អត់​នៅផ្ទះ​ដែរ ពេលនោះ​ស្ត្រី​រងគ្រោះ​ផឹកស្រា​ស្រវឹង​កើត​សរសៃប្រសាទ យក​ខ្សែ​គោ​បម្រុង​នឹង​ចងក​ធ្វើអត្តឃាត តែ​អ្នកជិតខាង​មក​ទាន់​ក៏បាន​ចាប់ ហើយ​យក​ខ្សែ​ចេញពី​ដៃ រួច​អប់រំ​កុំ​ឲ្យ​គិត​ខ្លី មិន​នឹកស្មានថា គិត​ខ្លី​ចងក​កូន​ព្យួរ​ឲ្យ​ស្លាប់​ហើយ​ចងក​ខ្លួនឯង​បែបនេះ​សោះ ហើយ​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក អ្នកភូមិ​បានមក​ប្រទះឃើញ​ជនរងគ្រោះ​ចងក​ស្លាប់​ទាំងពីរ​នាក់​ម្តាយ និង​កូន​ក៏​ឆោឡោ​ប្តឹង​សមត្ថកិច្ច​តែម្តង​។​

​ប្រភព​បន្តទៀតថា ក្រោយពី​ទទួល​ពាក្យបណ្តឹង ពី​ប្រជាពលរដ្ឋ លោក​អធិការ​បាន​រាយការណ៍​លោក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តស្វាយរៀង​ភ្លាមៗ​ដែរ​។ លោកស្នងការ ក៏បាន​បញ្ជា​ឲ្យ​លោក​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​បច្ចេកទេស និង​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ និង​ធ្វើ​កោសល​វិច័យ សន្និដ្ឋានថា ពិតជា​ចងក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ដោយ​ស្ត្រី​រងគ្រោះ​ជា​មនុ​ស្សញៀន​ស្រា និង​មាន​វិបត្តិ​ក្នុង​គ្រួសារ​ផង​ទើប​គិត​ខ្លី​បែបនេះ​។ ចំណែកឯ​ប្តី​មិនអាច​រក​ការបំភ្លឺ​បានទេ​។ សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ម្តាយ និង​កូន​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×