Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សើច​ហៀរ​ទឹកភ្នែក​! កូន​ខ្មែរ​កាត់​កូរ៉េ E E រៀន​ច្រៀង​បទ «​ពឺតៗ​» របស់លោក ខេមរៈ សិរីមន្ត ប្រកប​ចេញ​តែ​ខ្យល់​… (​វីដេអូ​)

spot_img

​ប្រិយមិត្ត​ជាច្រើន​នៅក្នុង​បណ្តាញ​សង្គម ជាពិសេស​យុវវ័យ បានដឹង​ហើយ​ពីបទ​ចម្រៀង​កំពុង​ពេញនិយម «​ពឺតៗ​» របស់លោក ខេមរៈ សិរីមន្ត​។ ហើយ​បទ​ចម្រៀង​នេះ ឃើញថា​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ស្តាប់ ក្នុងនោះ​សូម្បីតែ​កូនក្មេង​ដ៏​ចូលចិត្ត​បទ​នេះ​ផងដែរ​។​

​ពិតណាស់ ដោយសារតែ​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំងក្លា ជាហេតុ​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ​ល្បី​សុះសាយ ដែល​ពុំ​ត្រឹម​តែមាន​ហ្វេ​នៗ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅក្រៅ​ប្រទេស​ក៏​ចាប់អារម្មណ៍​ខ្លាំង​ដែរ​។​

​ជាពិសេស អ្វីដែល​គួរ​ឲ្យ​អស់សំណើច​ជាខ្លាំង​នោះ គឺ​បទ​ចម្រៀង​នេះ ត្រូវបាន​យុវតី​កូន​ខ្មែរ​កាត់​កូរ៉េ​ដ៏​ស្រស់ស្អាត​ឈ្មោះថា E E ដែលជា​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ​ម្នាក់ លើក​យកមក​រៀន​ច្រៀង​តាម​ទាំង​ត្រ​ដាស​ត្រ​ដួស ខុស​ផង​ត្រូវ​ផង ធ្វើ​ឲ្យ​ហ្វេ​នៗ​របស់​នាង​ផ្ទុះសំណើច​ហៀរ​ទឹកភ្នែក​តែម្តង​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​គួរ​ឲ្យ​អស់សំណើច​បែបនេះ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ក៏បាន​ខ​មិន​បែប​លើកសរសើរ​ទឹកចិត្ត E E ថា​៖ «​ហេតុតែ​ស្រឡាញ់​បទ​ខ្មែរ ទោះ​ពិបាក​និយាយ​ក៏​ខំប្រឹង​ច្រៀង​» ។ ខណៈ​អ្នក​ខ្លះទៀត ក៏បាន​ខំព្យាយាម​ពន្យល់​ពាក្យ​ខ្មែរ​ថា «E E មិនមែន​អា​បឿន ហើយក៏​មិនមែន​អា​បឿ​ត​ដែរ គឺ​ពឺតៗ​»៕ ដោយ​៖ លឹម ហុង​

spot_img
×