Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ បានធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​៣០​ម៉ោង​រួចមកហើយ គ្មានអ្វី​ប្លែក​ក្នុង​ខ្លួន​ទាល់តែសោះ បាយ​បាន សម្រាក​លក់ ពិនិត្យ​របាយការណ៍​

spot_img

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ចាប់តាំងពី​ពេល​យក​សំណាក​ទៅពិនិត្យ​នៅ​ម៉ោង​១២​ថ្ងៃ​៤​វិច្ឆិកា​មក​​ដល់ពេលនេះ​ខ្ញុំ​បានធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​៣០​ម៉ោង​រួចមកហើយ​។​

​តាមរយៈ​ផេ​ក facebook ផ្លូវការ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​បន្ថែមទៀត​ថា
​គ្មានអ្វី​ប្លែក​ក្នុង​ខ្លួន​ទាល់តែសោះ បាយ​បាន សម្រាក​លក់ ពិនិត្យ​របាយការណ៍​ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ក្រសួង​
​ស្ថាប័ន​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​ដូចពេលមុនៗ​ដែរ​។ អ្វីដែល​ប្លែក​គឺ​ខ្ញុំ​និង​ប្រពន្ធ​ចែក​បន្ទប់​គ្នា​ដេក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​កំលោះ​ក្រមុំ​។​
​ចំណែក​អ្នកបម្រើ​ត្រូវ​ពាក់​ម៉ាស់​ពាក់​ស្រោមជើង​ស្រោមដៃ តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​
​សម្រាប់​ករណី​ខ្ញុំ​និង​ភរិយា​និង​អ្នកពាក់ព័ន្ធ​ត្រូវយក​សំណាក​ធ្វើតេស្ត​រហូត​៤​ដង​។ លើក​ទី​១​ថ្ងៃទី​៤​វិច្ឆិកា​ម្សិលមិញ លើក​ទី​
២​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​៩​វិច្ឆិកា លើក​ទី​៣​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​១៤​វិច្ឆិកា និង​លើក​ទី​៤​ដែលជា​លើកចុងក្រោយ​គឺ​នឹង​ត្រូវធ្វើ​
​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​២០២០​។ ប្រសិន​ការធ្វើ​តេស្ត​៣​លើក​ខាងមុខ​មិនមាន​វិជ្ជមាន​កូ​វីដ​១៩ ទាំង​ខ្ញុំ​និង​ភរិយា​ក៏​
​ដូចជា​អ្នក​នៅ​ជាមួយ​១៨​នាក់​ផ្សេងទៀត ខ្ញុំ​នឹង​ចេញពី​ការរស់នៅ​ដាច់ដោយឡែក​នៅ​ថ្ងៃទី​១៩ ឬ​ថ្ងៃ​២០​វិច្ឆិកា ដែល​ពេល​
​នោះ​សុំ​កូនៗ​នាំ​ចៅៗ​មក​ដឹក​ដៃ​ម៉ែ​ចូល​បន្ទប់​ពុក​វិញ​។ បទពិសោធ​ទប់ស្កាត់​កូ​វីដ​១៩ មិនឱ្យ​ឆ្លង​ចូល​សហគមន៍​រយៈពេល​ជាង​១០​ខែ​​កន្លងមក មួយផ្នែកធំ​បានមកពី​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោម​ការដឹកនាំ​របស់​ក្រសួងសុខាភិបាល និង​ការអនុវត្តន៍​ដ៏​ល្អ​​ពី​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​យើង​ត្រូវ​បន្តធ្វើ​កិច្ចការ​នេះ​បន្តទៀត​រាប់ទាំង​រូបខ្ញុំ​និង​ភរិយា​ផងដែរ​។​

​ការពារ​ប្រសើរ​ជាង​ព្យាបាល យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់​កុំឱ្យ​កូ​វីដ​ឆ្លង​ចូលក្នុង​ខ្លួន​យើង ចូលក្នុង​គ្រួសារ​យើង ចូលក្នុង​សហគមន៍​យើង​និង​ក្នុងប្រទេស​យើង​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×