Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅអធិការ​ស្ដីទី វត្ត​ពណ្ណរាយ ប្រព្រឹត្ត​អំពើហិង្សា​វាយ​ទាត់​ធាក់​កូន​នេន​បែក​មាត់ បាក់ធ្មេញ សម្រេចចិត្ត​លា​ឆាក​សិក្ខាបទ ដោយ​ទទួលកំហុស​ពុទ្ធ​វិន័យ​របស់​អ្នកបួស​

spot_img

​ខេត្តកំពង់ធំ​៖ ចៅអធិការ​វត្ត​ស្ដីទី ប្រព្រឹត្ត​អំពើហិង្សា​វាយ​ទាត់​ធាក់​កូន​នេន​កាលពី​ល្ងាច ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ព្រះវិហារ​វត្ត​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ព្រះនាម ហ៊ុម ហឿន អាយុ​៣៦​ឆ្នាំ បានទទួល​សារភាព​កំហុស​ប្រព្រឹត្ត​ខុសពី​ធម៌​វិន័យ​ព្រះពុទ្ធសាសនា និង​ក៏បាន​សម្រេចចិត្ត​សរសេរ​លិខិត​លាចាក​សិក្ខាបទ​នៅ​ចំពោះមុខ​ព្រះ​នុ​គុណ​ស្រុក ការិយាល័យ​ធម្មការ​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​លិខិត​លាចាក​សិក្ខាបទ​នៅ​ចំពោះមុខ​ព្រះ​នុ​គុណ​ស្រុក មាន​ខ្លឹមសារ​ថា ខ្ញុំព្រះករុណា​ភិក្ខុ​កល្យាណ​ធ​ម្មោ ហ៊ុម ហឿន អាយុ​៣៦​ឆ្នាំ ជា​ចៅអធិការ​ស្តីទី វត្ត​ពណ្ណរាយ ឃុំ​ចឹ​ង​ដឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ សូម​ក្រាបថ្វាយបង្គំ ព្រះគ្រូ​ចរិយា​នុ​រំ​ក្ខ ព្រហ្ម​សារូ ព្រះគ្រូ​អនុគណ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជាទី​សក្ការៈ​។ ខ្ញុំព្រះករុណា សូម​លាចាក​សិក្ខាបទ​ដោយ​ខ្ញុំព្រះករុណា​បាន​ប្រព្រឹត្ត​កំហុស​ពុទ្ធ​វិន័យ​របស់​អ្នកបួស ក្នុង​ព្រះពុទ្ធសាសនា​របស់​រដ្ឋ​ដូច្នេះ​ខ្ញុំព្រះករុណា សូម​លាចាក​សិក្ខាបទ​នៅ​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​៣០​នាទី ដោយ​ពុំមាន​ការបង្ខិតបង្ខំ​ឡើយ ។​

​ចំណែក​លោក តាន់ តៃ​ជ្រាន់ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​បានបញ្ជាក់​បន្ថែមថា ចំពោះ​សង្ឃ​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ធម៌​វិន័យ នៅពេលដែល​ផ្សឹក​រួចហើយនោះ គឺ​ដូចជា​ពលរដ្ឋ​ធម្មតា រឿង​មាន​ចំណាត់ការ​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​នីតិវិធី និង​ជំនាញ​ពាក់ព័ន្ធ​។

​ដោយឡែក​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ពុំទាន់​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​នៅឡើយ​ទេ ក្នុងករណី​ដែល​ជនរងគ្រោះ ឬ​ក្រុមគ្រួសារ​មក​ដាក់​ពាក្យបណ្តឹង ជំនាញ​នឹង​អនុវត្តតាម​នីតិវីធី​។​

​កូន​នេន​បាន​ទៅដល់​ពេទ្យ​បាន​ពិនិត្យ​ទៅ​ឃើញថា លោក​នេន​រងគ្រោះ បាន​បាក់ធ្មេញ​ខាងលើ ពីរ និងរ​ងើ​ធ្មេញ​ពីរ ពក​ក្បាល ហើមជើង ហើម​ដៃ ព្រមទាំង​ដងខ្លួន​ធ្ងន់ធ្ងរ​ណាស់ ពេទ្យ​ក៏​ឲ្យ​ថ្នាំលេប និង​ចាក់​ថ្នាំ​បំបាត់​ការ ឈឺ​ចុកចាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ វត្ត​ពណ្ណរាយ ឃុំ​ចឹ​ង​ដឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×