Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​គាស់​ផ្ទះ និង​គាស់​ទូដែក​លួច​យក​ទ្រព្យសម្បត្តិ​នៅក្រុង​តាខ្មៅ អធិការនគរបាល​ក្រុង​តាខ្មៅ​មិនទាន់​ចាប់បាន​ជនល្មើស​

spot_img

​កណ្តាល​៖ ​ករណី​គាស់​ផ្ទះ និង​គាស់​ទូដែក​លួច​យក​ទ្រព្យសម្បត្តិ​នៅ ក្រុង​តាខ្មៅ រយៈ​៣​ថ្ងៃ​ហើយ អធិការនគរ​បាល​​​ក្រុង​តាខ្មៅ​មិនទាន់​ចាប់បាន​ជនល្មើស​នៅឡើយ ខណៈ​លោកស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ជម្រុញ​ដល់ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​យកចិត្តទុកដាក់​ស្រាវជ្រាវ ស៊ើបអង្កេត ប្រមែប្រមូល​វត្ថុតាង​ទាំងអស់ ប្រើប្រាស់​គ្រប់​វិធានការ​ជំនាញ ឈានទៅរក​ការកំណត់​មុខសញ្ញា​ឃាត់ខ្លួន​មក​ធ្វើការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​។

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​បំភ្លឺ​ជូន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Hea SA ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខ្លឹមសារ​ថា «​ក្រុង​តាខ្មៅ មាន​ករណី​គាស់​ផ្ទះ​ខ្ញុំ​ទាំង​ថ្ងៃ​បងប្អូន​ក្រុង​តាខ្មៅ​ប្រយ័ត្នប្រយែង ចាប់បាន​មិនឱ្យ​ឯង​ដកដង្ហើម​ទេ​អស់លោក​ចោរ​»​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូមបញ្ជាក់​ជូន​ថា ក្រោយពី​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​សំរោង ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ទីតាំង​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ​។ ចំពោះ​ការផ្សព្វផ្សាយ​របស់​គណ​នី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hea SA គឺជា​ការពិត ដែល​ករណី​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ នេះ កើតឡើង​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​៣០​នាទី ស្ថិត​នៅក្រោយ​សាលាបឋមសិក្សា​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ គ្រី វួ​ច​គៀង ភេទ​ស្រី អាយុ ៥៦​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​(​គេចខ្លួន​) សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​។

​វត្ថុតាង​ចាប់យក​រួមមាន​៖ កាំបិតប៉័ងតោ​ដង​ឈើ​ចំនួន​០១,​ឈើ​ជ្រុង​ចំនួន​០១ (​ប្រវែង​១.៤​ម៉ែត្រ​),​សោរ​ម៉ា​លេក ចំនួន​០១ (​ប្រវែង​០.៣​សង់ទីម៉ែត្រ​),​ញញួរ​ចំនួន​០១,​ដែក​ទីប​អក្សរ​L​ចំនួន​០១ និង​ទូរ​ដែក​ចំនួន​០១ (​ទំហំ​០.៤​ម៉ែត្រ គុណ​០.៦​ម៉ែត្រ​)​។ សម្ភារ​បាត់បង់​រួមមាន​៖ ១-​លុយ​ដុល្លារ ចំនួន ២,៨០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​,២-​ខ្សែដៃ​ប្លា​ក​ទីន​ចំនួន ២​ខ្សែ មាន​ទម្ងន់​១​ដំឡឹង​កន្លះ​,៣-​ចិ​ញ្ជៀ​ន​មាស ១​វង់ មាន​ទម្ងន់ ២​ជី ។

​ចំពោះ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ជម្រុញ និង​ណែនាំ​ដល់​ផែន​ជំនាញ កម្លាំង​ការិយាល័យ​ជំនាញ អធិការនគរបាល​ក្រុង​តាខ្មៅ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​យកចិត្តទុកដាក់​ស្រាវជ្រាវ ស៊ើបអង្កេត ប្រមែប្រមូល​វត្ថុតាង​ទាំងអស់ ប្រើប្រាស់​គ្រប់​វិធានការ​ជំនាញ ឈានទៅរក​ការកំណត់​មុខសញ្ញា​ឃាត់ខ្លួន​មក​ធ្វើការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×