Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​កន្លែង​លួច​បេី​ក​ល្បែងស៊ីសង​អេឡិចត្រូនិក​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street​ នៅក្នុង​សង្កាត់​ទន្លេបាសាក់​

spot_img

​ភ្នំពេញ​៖​នៅ​យប់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន និង គោរព​តាម អនុសាសន៍ របស់​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង​ខណ្ឌចំការមន បាន​ចុះបង្ក្រាប​កន្លែង​លួច​បេី​ក​ល្បែងស៊ីសង​អេ​ឡិច​ត្រូ​និ​ច​យីហោ មជ្ឈមណ្ឌល​កំសាន្ត ហ៊ួ​យ​ឈាវ ដែល​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី ដែលជា​បុគ្គលិក រួម​ជា​នឹង​ភ្ញៀវ​ចូល​លេង ចំនួន ១២​នាក់ យកមក​ធ្វេ​ី​ការអប់រំ​ណែនាំ​ដោយមាន​អាណាព្យាបាល​មក​ធានា​ឲ្យ​ត្រឡប់​ទៅវិញ ក្នុង​នោះបាន​ដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​មួយចំនួន និង​ផ្អាក​ទីតាំង​អាជីវកម្ម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×