Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​រថយន្ត​ធំ​បុក​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់​

spot_img

​ស្ទឹងត្រែង​៖​យុវតី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​រថយន្ត​ធំ​បុក​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​ ហេតុការណ៍​នោះ​កើតឡើង​នៅលើ​ផ្លូវបំបែក​ជា​បួន​ស្ថិត​ក្នុងភូមិ​កណ្ដាល​សង្កា​ត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​កាលពី​វេលា​ម៉ោងជាង ៩​យប់​ថ្ងៃទី ៥ ខែវិច្ឆិកា​ឆ្នាំ ២០២០​។​

របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង រថយន្ត​និង ម៉ូតូ បង្កដោយ រថយន្តក្រុង​ក្រុមហ៊ុន​កីឡា​អង្គ​ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ​3E9921 បើកបរ​ដោយ​ឈ្មោះ ធឿន ប្រុស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ បើកបរ​រថយន្ត បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង និង ម៉ូតូ ម៉ាក MSX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​រតនគីរី​1E3534 បើកបរ​ដោយ ឈ្មោះ ហុង ស្រី​លាភ ភេទ​ស្រី អាយុ​16​ឆ្នាំ មុខរបរ មេផ្ទះ រស់នៅ​ភូមិ​ថ្ម​លាត សង្កាត់ ស្រះ​ឬ​ស្សី ក្រុង​.​ខេត្តស្ទឹងត្រែង​។ ករណីនេះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ១ នាក់ និង​ខូចខាត​ម៉ូតូ ១​គ្រឿង​។​

តាម​ការពិនិត្យ​ឃើញជាក់ស្ដែង​នៅ​កន្លែងកើតហេតុ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​រីឯ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ផ្លូវបំបែក​ជា​បួន​ក៏​បុក​គ្នា​តែម្ដង​។​រថយន្តបុក​ម៉ូតូ​កៀប​ជាប់​ពីក្រោម​រថយន្ត​។​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​រថយន្ត​ជាច្រើន​ម៉ែត្រ ៕​ដោយ​៖​សុខុម​

spot_img
×