Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​គាត់​បាន​ដឹងផង​! តារា​ចិត្តធម៌ ស្រីអូន ប្រកាស​ចង់​ជួយ​អ៊ុំ​ប្រុស​កម្សត់ តស៊ូ​ឡើងត្នោត​រាល់ថ្ងៃ ទាំង​ភ្នែក​ពិការ​សងខាង (​វីដេអូ​)

spot_img

​មនុស្ស​យើង​ម្នាក់ៗ​កើតមក តែងតែមាន​វាសនា​ខុសៗ​គ្នា ខ្លះ​កើតមក​មាន​រូប​កាយសម្បទា​ពេញលេញ រីឯ​អ្នក​ខ្លះទៀត​ក៏មាន​កាយសម្បទា​ពុំ​គ្រប់គ្រាន់ ដោយសារតែ​ពិការភាព​ពី​កំណើត​ជាដើម​។ ប៉ុន្តែ ទន្ទឹម​នឹងមាន​កាយសម្បទា​រឹងមាំ ក៏​អ្នកខ្លះ​រកស៊ី​ចិញ្ចឹមជីវិត​ទាំង​លំបាក ចុះ​ទម្រាំ​គ្នា​ជា​អ្នក​ពិការ​វិញ តើ​ពួកគេ​រឹតតែ​លំបាក​ប៉ុណ្ណា​?​។​

​ជាក់ស្តែង ដូចជា​លោកពូ​ម្នាក់នេះ ដែល​ពិការភ្នែក​ទាំងសងខាង មិនដឹងថា​គាត់​លំបាក​វេទនា​ប៉ុណ្ណា​នោះទេ​។ តែ​យ៉ាងណា គាត់​មិន​ផ្តេកផ្តួល​យក​ភាព​ពិការ​នេះ​ទៅសុំ​ទាន​គេ​ឡើយ និង​ផ្ទុយទៅវិញ គឺ​គាត់​តស៊ូ​ជំនះ តាមរយៈ​ជម្រើស​ដ៏​ប្រថុយ​ជីវិត​នៅលើ​ចុង​ត្នោត ដើម្បី​ចិញ្ចឹម​គ្រួសារ បើទោះជា​លំបាកលំបិន​យ៉ាងណាក៏ដោយ​។ លោកពូ​ពិការ​ម្នាក់នេះ ត្រូវបាន​ដឹងថា បាននិងកំពុង​ប្រក​បរបរ​ឡើងត្នោត ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រៃ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឹង​។​

​ដោយ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក និង​មើលឃើញ​ពី​ភាព​តស៊ូ​របស់គាត់ តារា​ចិត្តធម៌​ទឹកភ្នែក អ្នកនាង​ស្រីអូន សម្រស់​ធម្មជាតិ បាន​បង្ហោះ​សារ​មានបំណង​ចង់​ជួយ​គាត់ ដោយ​អ្នកនាង​សរសេរ​រៀបរាប់​ទាំង​រំជួលចិត្ត​ថា​៖ «​ពុទ្ធោ​អើ​យ ពិការភ្នែក​សងខាង​ក្រីក្រ​ខ្លាំង លោក​អ៊ុំ​ឡើង​ត្នោត​ដើ​ម្បី​ចិញ្ចឹម​ក្រពះ ខ្ញុំ​ចង់​ជួយ​គាត់​ដើ​ម្បី​សម្រួល​ជីវភាព​គាត់​ខ្លះ ពិការភ្នែក​ទាំង​២​គាត់​ឡើ​ង​ត្នោត​យ៉ាង​មិច​ទៅ​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​វីដេអូ​ដែល​អ្នកនាង​ស្រីអូន បាន​បង្ហោះ ឃើញថា​មាន​បងប្អូន​ក្នុង​បណ្តាញ​សង្គម​យ៉ាងច្រើន បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ដល់​លោកពូ​ខាងលើ​ជាខ្លាំង ដោយ​ពួកគេ​បាន​បញ្ចេញ​អារម្មណ៍​ពិត​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មើល​វីដេអូ​នេះ​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​ហើយ​ចែ​, ជួយ​គាត់​ផង​ទៅ មាន​ភ្នែក​ទាំងសងខាង​នៅ​ពិបាក ចុះ​ទម្រាំ​ងងឹត​ទៀត មិនដឹង​ពិបាក​យ៉ាង​ទេ អាណិត​គាត់​ណាស់​!»​។ ហើយ​ទន្ទឹមនឹង​ក្តី​អាណិតអាសូរ​នេះ​ផងដែរ ក៏មាន​បងប្អូន​មួយចំនួន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​លុយកាក់​បន្តិចបន្តួច​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×