Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៧​នាក់ និង​របួស​៥​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ចូល​ប្រឡាយទឹក នៅ​ស្រុក​ជីក្រែង​

spot_img

​សៀមរាប ៖ មនុស្ស​៧​នាក់ បាន​ស្លាប់ ក្នុងនោះ​បុរស​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ និង​៥​នាក់​ទៀត ជា​ជនជាតិ​វៀតណាម​បាន​រងរបួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ធ្លាក់ចូល​ប្រឡាយទឹក នៅ​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ 246-247 ភូមិ​ស្ពាន​ត្នោត​១ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​កំពង់ចាម 2A-8469 បើកបរ​ដោយ​ជនជាតិខ្មែរ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​សន្និដ្ឋានថា គ្រោះថ្នាក់​នេះ​ដោយ​មូលហេតុ​អ្នកបើកបរ​អាច​ងងុយ​ដេក និង​បើក​លឿន​បណ្តាល​ឲ្យ​រេ​ចង្កូត បណ្តាល​ឲ្យ​ធ្លាក់ចូល​ប្រឡាយ​ស្លាប់​តែម្តង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×