Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួសជុល​ស្ដារ​ប្រឡាយ​២​ខ្សែ ព្រោះ​មាន​សភាព​តូច​មិនទាន់មាន​លូ​ដាក់​ត្រឹមត្រូវ ហើយ​សុំ​ជំរុញ​អាជ្ញាធរ​ស្រុក ជួយ​ព​ន្លឿ​ន​ការស្ដារ ហើយ​ត្រូវ​ពិនិត្យមើល​ផលប៉ះពាល់​និង​ដោះស្រាយ​ជូន​ពលរដ្ឋ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ស្រេង វង្ស​ហៀ​ង​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ព្រះ​ផុស បាន​មានប្រសាសន៍ថា​ការជួសជុល​ស្ដារ​ប្រឡាយ​ទាំង​២​ខ្សែ​នេះ ព្រោះ​មាន​សភាព​តូច​មិនទាន់មាន​លូ​ដាក់​ត្រឹមត្រូវ ហើយ​សុំ​ជំរុញ​អាជ្ញាធរ​ស្រុក ជួយ​ព​ន្លឿ​ន​ការស្ដារ ហើយ​ត្រូវ​ពិនិត្យមើល​នូវ​ផលប៉ះពាល់​និង​ដោះស្រាយ​ជូន​ពលរដ្ឋ កុំ​ឲ្យ​ពួកគាត់​មានការ​អាក់អនចិត្ត ។​

​អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្តបាត់ដំបង បានចាប់ផ្ដើម​ពិនិត្យ​និង​ធ្វើ​ការស្ដារ​កែលម្អ​ឡើងវិញ នូវ​ប្រព័ន្ធ​ធា​រាស្ត្រ​តូចធំ​នានា ដែល​បាន​រង​ការប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ការប្រើប្រាស់​របស់​ពលរ​ដ្ឋ​និង​នាំ​ទឹក​ទៅ​ស្រោ​​ច​ស្រព​ដំណាំ​កសិកម្ម​ផ្សេងៗ ជាក់ស្ដែង​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​ដែលជា​ស្រុក​មួយ​តែ​ជួប​បញ្ហា​គ្រោះរាំងស្ងួត និង​បាន​ជួប​បញ្ហា​ទឹកជំនន់​នៅ​ចុងរដូវ​វស្សា​នេះ​។ ដោយមាន​ការជួយឧបត្ថម្ភ​ជ្រោមជ្រែង ពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ចុះជួយ​ស្រុក​នេះ ក៏​បាននិងកំពុង​ធ្វើកា​រ​ពិនិត្យ​លទ្ធភាព​ស្ដារ​ប្រឡាយ ដើម្បី​នាំ​ទឹក​យកទៅ​តំបន់​មួយចំនួន​ដែល​តែងតែ​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​។​

​លោក ញឹក សា​រ៉ែ​ន អភិបាលស្រុក​គាស់ក្រឡ​ស្តីទី បាន​មានប្រសាសន៍ថា ទឹកជំនន់​នៅ​ឆ្នាំ​២០២០​នេះ បាន​ប៉ះពាល់​ជាច្រើន​ទៅលើ​ដំណាំ​កសិកម្ម ផ្ទះសម្បែង ផ្លូវថ្នល់ រួមទាំង​ប្រឡាយ​តូចធំ​នៅក្នុង​ឃុំ​មួយចំនួន និង​ហេដ្ឋារចនាសម្ព័ន្ធ​រង​ផលប៉ះពាល់​និង​ខូចខាត​នោះ តម្រូវ​ឲ្យ​អាជ្ញាធរ​ត្រូវធ្វើ​ការស្ដារ​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​បាន​ប្រើប្រាស់​។ ការស្ដារ​នេះ មានការ​ជួយឧបត្ថម្ភ​ថវិកា​ទាំងស្រុង​ពី​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស ដែលជា​ជំហាន​ដំបូង​។​អាជ្ញាធរ​ស្រុក​នឹង​ស្ដារ​ប្រឡាយ​ចំនួន​២​ខ្សែ សរុប​ប្រវែង ២៦០០​ម៉ែត្រ​ស្ថិតក្នុង​ឃុំ​ព្រះ​ផុស ដែល​ប្រឡាយ​ទាំង​២​នេះ​នឹង​អាច​នាំ​ទឹក​ពី​ផ្នែក​ខាងលើ យកទៅ​ផ្គត់ផ្គង់​ពលរដ្ឋ​ក្នុងភូមិ​មួយចំនួន ដែល​តែងតែ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​។​

​ឯកឧត្តម ស្រេង វង្ស​ហៀ​ង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ព្រះ​ផុស មានប្រសាសន៍ថា ការជួសជុល​ស្ដារ​ប្រឡាយ​ទាំងពីរ​ខ្សែ​នេះ ព្រោះ​មាន​សភាព​តូច​មិនទាន់មាន​លូ​ដាក់​ត្រឹមត្រូវ ហើយ​សុំ​ជំរុញ​អាជ្ញាធរ​ស្រុក ជួយ​ព​ន្លឿ​ន​ការស្ដារ ហើយក៏​ត្រូវ​ពិនិត្យមើល​នូវ​ផលប៉ះពាល់ និង​ដោះស្រាយ​ជូន​ពលរដ្ឋ កុំ​ឲ្យ​ពួកគាត់​មានការ​អាក់អនចិត្ត​។​

​គួរ​បញ្ជាក់ថា ក្នុងនាម​តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចុះទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ចំនួន ៣០០​គ្រួសារ ក្នុង​ឃុំ​ព្រះ​ផុស អំណោយ​នេះ​ដែល​ទទួល​ការឧបត្ថម្ភ​ពី​សមាគម​ខ្មែ​ចិន ត្រកូល​លឹម កាលពី​ថ្ងៃទី​០៥​ខែវិច្ឆិកា ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×