Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​! ស្ងាត់ៗ នារី​ម្នាក់​ស្រាប់តែ​បង្ហោះ​រូប​ឡើង​ស្វ៊ី​តៗ​ជាមួយ ប៉ែន ចំ​រ៉ុង និង​ប្រកាស​ផ្តាច់ទំនាក់ទំនង ព្រោះ​ឆ្អែត​ចិត្តខ្លាំង​…

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​ច្បាស់​ហើយ ពី​តារា​សម្តែង​ប្រុស​រូប​សង្ហា និង​ក៏​ជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយ លោក ប៉ែន ចំ​រ៉ុង​។ ហើយក៏​ជឿជាក់ថា មហាជន​មួយចំនួន​ក៏​ធ្លាប់​បានដឹង​រួចមកហើយ​ផងដែរ ពី​ទំនាក់ទំនង​រវាង​នារី​ម្នាក់ និង​លោក ប៉ែន ចំ​រ៉ុង កាលពីពេល​កន្លងមក ដែល​តែងតែ​បង្ហាញ​ភាពស្និទ្ធស្នាល​នឹង​គ្នា​ប្រៀប​ដូច​គ្រួសារ​តែមួយ​អ៊ីចឹង តែ​ក្នុងនាម​ជា​ប្អូនស្រី​ធម៌​ប៉ុណ្ណោះ​។​

​ដោយឡែក ថ្មីៗ​នេះ ប្អូនស្រី​ធម៌​របស់​តារា​ប្រុស​រូបនេះ​ដែលមាន​ឈ្មោះថា លី​លី ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​នាង​បាន​បង្ហោះ​សារ និង​ព្រមទាំង​ចេញ​វីដេអូ​ជា​បន្តបន្ទាប់ រៀបរាប់​ពី​ភាពឈឺចាប់​ខ្លាំង​បំផុត និង​ប្រេះឆា​ទំនាក់ទំនង​ចាប់ពីពេលនេះ​តទៅ គឺ​លែងមាន​ទំនាក់ទំនង​នឹង​គ្នា​ទៀតហើយ​។​

​ជាក់ស្តែង នារី​ជា​ប្អូនស្រី​ធម៌​រូបនេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lily Queen បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​រូបលោក ប៉ែន ចំ​រ៉ុង រៀបរាប់​ពី​ការឈឺចាប់​បែបនេះ​ថា​៖ «​គ្មាន​ទៀត​ទេ​ពាក្យ​ថា​បងប្អូន គ្រប់យ៉ាង​គ្រាន់​ជា​អតីត ឆ្អែត​ខ្លាំង​, សុំ​បងៗ​ទាំងអស់គ្នា​ម្យ៉ាង រាប់អាន​ខ្ញុំ​ហៅ​ខ្ញុំ​ថា លី លី​លី អូន បែបណា​ក៏បាន​លើកលែង​ពាក្យ​ថា “​ប្អូនស្រី​”​។ ព្រោះ​ពាក្យ​ហ្នឹង​លឺ​ហើយ​ធ្វើ​ឲ្យ​នឹកឃើញ​រឿង​ដែល​ខ្ញុំ​កំពុង​ឈឺចាប់ លឺ​ពាក្យ​នឹង​ហើយ​មាន​អារម្មណ៍​ខ្លាចរអា​ណាស់​”​។ “​គ្មាន​ទៀត​ទេ​ពាក្យ​ថា​បងប្អូន គ្រប់យ៉ាង​គ្រាន់​ជា​អតីត​។ ឆ្អែត​ខ្លាំង​”​។ “​ញុំ​មិនល្អ​គ្រប់គ្រាន់​នឹង​បន្ត​មិត្តភាព​ហ្នឹង​បានទេ​។ យក​ល្អ យក​ត្រូវ​ទៅ​ចុះ ខ្ញុំ​ឲ្យ ខ្ញុំ​អាក្រក់​យូរណាស់​មកហើយ​។ ចាត់ទុកថា​កន្លងមក​ស្គាល់គ្នា​ដើម្បី​លាង​កម្ម​ចុះ​។ ពី​ពេលនេះ​ទៅ​រស់នៅ​ជីវិត​រៀងៗ​ខ្លួន​។ ជម្រាបលា​ម្ចាស់​កម្ម​ពៀរ​»​។

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បន្ថែមទៀតថា​៖ «​កាលពីមុន​មិនសូវ​ចង់ដឹង​រឿង​គេ​ទេ គិតថា​រឿង​គេ គេ​ដឹង រឿង​យើង យើង​ដឹង​។ ដល់​តែ​មកជួប​ខ្លួនឯងបាន​ចាប់ផ្តើម​ទៅ​មើល​រឿង​គេ​ពីមុនៗ ព្រះ​អើយ​ដូច​បេះ​ដាក់​។ ដូច​ពាក្យ​គេ​ថា​មែន ស្តាប់​គេ​និយាយ​១០០​ដង មិន​ស្មើនឹង​ជួប​ខ្លួនឯង​ម្តង​។ ពេល​ទឹក​ដល់​ច្រមុះ​ទើប​ភ្ញាក់ខ្លួន​ថា គេ​ទុកជា​ហ្គេម​បង្វិល​ក្បាល​ប្រើ​តាមចិត្ត ពេលណា​ដែល​ហ្គេម​អស់​ប្រយោជន៍ គេ​ធាក់​ក្បាល​ចោល​ហើយ​តាម​ខាំ​ពីក្រោយ​ទៀត​។ សាហាវ ពិសពុល គ្មាន​២​លើ​លោក​នេះ​»​។ នាង​បន្តថា​៖ «​លា​ហើយ​មនោ​ស​ញ្ចេ​នា​ក្លែងក្លាយ – លា​ហើយ​ក្តី​ស្រឡាញ់​ដែល​គ្មាន​ការពិត – លា​ហើយ​ពាក្យ​ថា​ស្រឡាញ់ – លា​ហើយ​ពាក្យ​ថា​បងប្អូន (​ធ្លាប់​ភ្លេចខ្លួន​ច្រ​លំ​ថា​គេ​ដូច​បងប្រុស​បង្កើត​) – លា​ហើយ​ពាក្យ​ថា​បារម្ភ សុខចិត្ត​បាត់បង់​អី​ក៏​មិនអាច​បាត់បង់​ភាពជា​បងប្អូន – លា​ហើយ​ពាក្យសំដី​ល្អៗ​ផ្អែមៗ​ដែល​ខុសពី​ទង្វើ ផ្អែម​ពីមុខ ចាក់រុក​ពីក្រោយ (​ខ្ញុំ​បាន​អភ័យ​អោយ​ច្រើន​ហើយ​កន្លងមក សុខចិត្ត​ឈឺ គ​ថ្លង់​ដើម្បី​រក្សា​ទំនាក់ទំនង​) តែ​ពេលនេះ​ធ្ងន់​ជ្រុល​ហើយ​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បែបនេះ មហាជន​ជាច្រើន​ក៏បាន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ថា តើ​មាន​មូលហេតុ​អ្វី បានជា​កើតមាន​រឿងរ៉ាវ​រហូត​ដល់​ប្អូនស្រី​ធម៌​ម្នាក់នេះ សម្រេចចិត្ត​បង្ហោះ​សារ និង​វីដេអូ​ទម្លាយ​ចេញពី​ភាពឈឺចាប់​ជា​បន្តបន្ទាប់​បែបនេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×