Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ចឹ​ង​ទៀត​! វង្ស ណ​យ កំពុង​ឡាយ​លក់​ងៀត​ក្របី​សុខៗ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​ចូលមក​ឌឺដង ហើយ​បោះសម្តី​ក្តែ​ងៗ​ថា​…

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​រហស្សនាម កូន​នាដ​ឆ្លងដែន ឬ​កែង​ផ្តាច់​សង្ខារ នោះ​ប្រិយមិត្ត​ទស្សនិកជន​យ៉ាងច្រើន ជាពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ប្រាកដ​ណាស់​បាន​ស្គាល់​ច្បាស់​ហើយ គឺ​កីឡាករ វង្ស ណ​យ ជា​ជើង​ខ្លាំង​មួយរូប ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​នៅក្នុង​ពិភព​គុន​ខ្មែរ​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ទោះជា​យ៉ាងណា ដោយសារ​កម្លាំង​ចេះតែ​ថយចុះ​ទៅតាម​វ័យ ហើយ​ការប្រកួត​ក៏​ធ្លាក់ចុះ ពោលគឺ​លទ្ធផល​ចាញ់​ច្រើនជាង​ឈ្នះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​សឹងតែ​អស់​ទំនុកចិត្ត ជាហេតុ​ធ្វើ​ឲ្យ​អតីត​កីឡាករ​លំដាប់​កំពូល​រូបនេះ សម្រេចចិត្ត​លាចាក​ពី​វិស័យ​ប្រដាល់​នេះ​អស់​រយៈពេល​ប្រហែល​១​ឆ្នាំ​ហើយ​។​

​តែ​យ៉ាងណាមិញ កាលពីពេល​ថ្មីៗ​នេះ លោក វង្ស ណ​យ បាន​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​ថា លោក​នឹង​វិល​កាន់​សង្វៀន​ឡើងវិញ​ហើយៗ ការស្វាគមន៍​ដំបូង គឺ​ជួប​ដៃគូ​ចាស់​ជើង​ខ្លាំង កែវ រំ​ចង់ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​បើទោះជា​ឃ្លាតឆ្ងាយ​ពី​អាជីព​ប្រដាល់​ក៏ពិតមែន តែ​លោក វង្ស ណ​យ ពុំ​នៅ​តែលតោល​ដើរ​ទាត់​ខ្យល់​នោះទេ និង​ផ្ទុយទៅវិញ គឺ​លោក​បាន​បង្កើត​មុខរបរ​លក់​ងៀត​ក្របី​តាម​អន​ឡាញ ហើយ​គេ​សង្កេតឃើញថា​មាន​គាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​កោតសរសើរ​ជាខ្លាំង ព្រោះតែ​លោក​មានគំនិត​រកស៊ី​បែបនេះ​។​

​ដោយឡែក​ថ្មីៗ​នេះ កីឡាករ វង្ស ណ​យ ស្រាប់តែ​ធ្វើ​ឲ្យ​ហ្វេ​នៗ​ផ្ទុះ​ការភ្ញាក់ផ្អើល និង​អស់សំណើច​ជាខ្លាំង ក្រោយ​ឃើញ​លោក​បង្ហោះ​សារ​យ៉ាង​ប្លែក​ទាំង​ហួសចិត្ត​បែបនេះ​ថា​៖ «​ខ្ញុំ​កំពុងតែ​ឡាយ​លក់​ងៀត​ក្របី​សុខៗ ស្រាប់​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់ បានប្រកាស​សុំ​វ៉ៃ​ដាក់​ក្តា​មឈូស​។ ទេវតា​អើយ ហេតុអ្វី​ក៏​បង្ខំ​ខ្ញុំ​ម្ល៉េះ​»៕ ដោយ​៖ លឹម ហុង​

spot_img
×