Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើល្បិច​ជួយ​បណ្តើរ​ស្ត្រី​ពោះធំ​ឡើង​ចំណត​ឡើង​ម៉ូតូ ជិះ​គេចខ្លួន​បាន​មួយសន្ទុះ នគរបាល​ឃាត់​បានមក​វិញ​

spot_img

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ជ្រោយចង្វា​ដេញចាប់​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព យក​ម៉ូតូ​ពី​ស្ត្រី​ពោះធំ​៨​ខែ​ម្នាក់ ដោយ​ប្រើល្បិច​ជួយ​បណ្តើរ​ម៉ូតូ​ឡើង​ចំណត​។​

​ហេតុការណ៍​នេះ បង្ក​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​ចំណុច​ចំណត​មាត់ទន្លេ​ក្នុង​ក្រុម​៩ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោ​ចង្វា រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ កើ ណាវី អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​មុខរបរ​នេសាទ​ត្រី ស្នាក់​នៅលើ​ទូក​ក្រុម​៩​ភូមិ​១​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។
​ជនរងគ្រោះ​ឈ្មោះ រឿន ស្រី​នី ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម ស្នាក់នៅ​ភូមិ​២​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​មាន​ផ្ទៃពោះ​៨​ខែ​។

​តាម​ប្រភពព័ត៌មាន​ពី​ប្តី​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ខណៈដែល​គាត់​ជា​ប្តី​កំពុង​នៅលើ​ទូក ប្រពន្ធ​របស់គាត់​បាន​ជិះ​ម៉ូតូ​ឡើង​ចំណត​មាត់ទន្លេ ពេលនោះ​ជនសង្ស័យ​បាន​សុំ​ជួយ​បណ្តើរ​ស្រាប់តែ​បណ្តើរ​ម៉ូតូ​បាន​បន្តិច ក៏​ជិះ​គេចខ្លួន​ភ្លាមៗ​នោះ​គាត់ (​ប្តី​) បាន​ឡើង​ពី​ទូក​ហៅ​គ្នា​ជួយ​ដេញ​រហូតដល់​ចំណុច ក្នុង​បុរី​សុភមង្គល ទើប​ចាប់​ជនសង្ស័យ​បាន​ប្រគល់ជូន​សមត្ថកិច្ច​។

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ប៉ុស្តិ៍​ជ្រោយចង្វា ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​មី​ដា​

spot_img
×