Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ពេញ​ប្រទេស​! កើតក្តី​អាណិត​អ្នកលក់ លោកតា​ចិត្ត​មិន​ដាច់ ក៏​ជួយ​ទិញ​ឆ្នោត​៣​សន្លឹក​ផ្សង​លេងៗ ស្រាប់តែ​ត្រូវចំ​កៅឪ​រហូតដល់​….

spot_img

​ព្រះសង្ឃ​មួយអង្គ​នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយពី​បានដឹងថា​ព្រះសង្ឃ​អង្គ​បានឈ្នះ​ឆ្នោត​របស់​រដ្ឋាភិបាល​ថៃ ជាមួយ​ទឹកប្រាក់​ចំនួន ១៨ លាន​បាត ពី​សំបុត្រ​ឆ្នោត ៣ សន្លឹក ដែល​១​សន្លឹក​មាន​ទឹកប្រាក់ ៦ លាន​បាត​។​

​ក្រោយ​ល្បី​ខ្ទរខ្ទារ ក្រុមការងារ​សារព័ត៌មាន​ថៃ Khaosod ក៏បាន​ទៅ​ជួប​ព្រះសង្ឃ Monk Montri Samajjo ព្រះជន្ម ៦៧ ព្រះវស្សា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ព្រះសង្ឃ​មកពី​វត្ត Thinnakorn Nimit ក្នុង​ខេត្ត​ណុន​ថា​បូរី កាលពី​ថ្ងៃទី ៣ ខែវិច្ឆិកា​ឆ្នាំ ២០២០​។

​ព្រះសង្ឃ​ដ៏​មានសំណាង​ខាងលើ​ដែល​ពុទ្ធបរិស័ទ​ច្រើន​ហៅ​ឈ្មោះថា​លោកតា Piak បាន​បញ្ជាក់ថា ព្រះអង្គ​បានធ្វើ​ជា​ព្រះសង្ឃ​នៅ​វត្ត​នេះ​អស់​រយៈពេល ៧ ឆ្នាំ​ហើយ​។ មុនពេល​ទិញ​សំបុត្រ​ឆ្នោត ព្រះអង្គ​មាន​សុ​បិ​ន្ត​ចម្លែក​មួយ​ដោយ​គាត់​កំពុង​ប៉ះ​នឹង​មឈូស​ចាស់​មួយ​។ តែ​យ៉ាងណា ព្រះ​ភិក្ខុ Piak មិន​បានគិត​ច្រើន​ពី​ក្តី​សុ​បិ​ន្ត​នេះ​ទេ​នៅពេលដែល​គាត់​ភ្ញាក់​ពី​សឹង​។​

​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ លោកតា Piak ខណៈ​កំពុង​និមន្ត​លំហែកាយ​នៅក្នុង​ព្រះវិហារ នៅពេលនោះ ក៏​ស្រាប់តែ​អ្នកលក់​ឆ្នោត​ម្នាក់​បានមក​ជិត​គាត់​។ អ្នកលក់​សុំ​អង្វរ​ព្រះសង្ឃ​ជួយ​ទិញ​សំបុត្រ​ផង ខណៈ​ព្រះអង្គ​ពុំមាន​លុយ​ជាប់​ខ្លួន​ទេ​។ តែ​ដោយ​កើតក្តី​អាណិត​ដល់​អ្នកលក់​នោះ លោកតា Piak ក៏បាន​ដាច់ចិត្ត​ខ្ចីប្រាក់​ពី​ព្រះសង្ឃ​មួយអង្គ​ផ្សេងទៀត​គង់នៅ​ក្នុង​វត្ត​ជាមួយ​ចំនួន ២,០០០ បាត​។ លោកតា​បាន​ទិញ​សំបុត្រ​ដែលមាន​លេខ​ពីរ​ខ្ទង់​គឺ​លេខ ៤៤, ៤៧, ៤៧, ៧៤ និង ៤៤​។ ហើយ​លេខ​នីមួយៗ​បានមក​ជាមួយ ៣ សំបុត្រ ដែលមាន​តម្លៃ​ទឹកប្រាក់​ចំនួន​សរុប ១.៥០០ បាត​។​

​បន្ទាប់មក នៅពេលដែល​លេខឆ្នោត​ដែល​ឈ្នះ​ត្រូវ​បានប្រកាស​នៅ​ថ្ងៃទី​១ គាត់​ក៏បាន​សម្រេចចិត្ត​ពិនិត្យ​មើលថា​តើ​ពិតជា​មានសំណាង​ឈ្នះ​រង្វាន់​ណាមួយ​ទេ ក្នុងចំណោម​សន្លឹកឆ្នោត​ទាំងបី​។ ព្រះ​ភិក្ខុ Piak បានកត់សម្គាល់​ឃើញថា​មាន​សំបុត្រ​មួយឈុត​ទាំងអស់​មាន ៤ ។ បន្ទាប់មក នៅពេលដែល​គាត់​មើល​កាន់តែ​ជិត ក៏បាន​ដឹងថា​គ្រប់​លេខ​ទាំងអស់​ត្រូវ​នឹង​លេខ​ដែល​បានឈ្នះ​គឺ​លេខ ៥០៦៤០៤​។ តែ​យ៉ាងណា លោកតា Piak បាន​ប្រញាប់​ទៅ​ដក​ប្រាក់​នៅក្នុង​សំបុត្រ​ភ្លាមៗ ទាំង​អារម្មណ៍​អរ​រំភើប​ខ្លាំង​ស្ទើរ​មិន​ចង់​ជឿ​។

​ទោះយ៉ាងណា ព្រះអង្គ​ដែលមាន​កូន ៣ នាក់ បាន​ចែក​ពួកគេ​ម្នាក់ៗ​១​លាន​បាត​។ រីឯ​១​ផ្នែក​ទៀត​នៃ​ការ​ឈ្នះ ព្រះអង្គ​បានប្រគល់​ឱ្យ​គណៈកម្មការ​វត្ត​ទុក​កសាង​វត្ត និង​ប្រជាជន​ដែល​ខ្វះខាត​។ ហើយ​នៅ​សេសសល់​ប៉ុន្មាន ព្រះអង្គ​រក្សាទុក​ដើម្បី​ជួយ​អ្នកដទៃ​នាពេល​អនាគត​៕ ដោយ​៖ លឹម ហុង​

spot_img
×