Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​ក៏​សម្បើម​ម្ល៉េះ​! ថៅកែ​ហាង​មាស​&​ពេជ្រ គ្រាន់តែ​បួស​ជះ​លុយ​១០០​លាន​បាត ពិសេស​ធ្វើ​ពិធី​និង​ក្បួន​ដង្ហែ​នាគ​ដូច​ស្តេច​ឡើង​គ្រង​រាជសម្បត្តិ ផ្ទុះ​ការរិះគន់​ចាស់ៗ​ដៃ

spot_img

​សេដ្ឋី និង​ជា​ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​មាស​&​ពេជ្រ តាម​អន​ឡាយ​យីហោ «​ថង​ស៊ី​វ៉ា​ឡៃ​» នៅក្នុង​ប្រទេស​ថៃ ដែលមាន​ឈ្មោះថា Teerachai Kongthong ឬ​ហៅថា “Gigi Pipo” បាន​កំពុង​ធ្វើ​ឲ្យ​កក្រើក​ពិភព​អ៊ីនធឺណិត ជាមួយ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ​យ៉ាងច្រើន ក្រោយពី​បានឃើញ​ពិធី​បំបួស និង​ក្បួន​ដង្ហែ​នាគ​ដ៏​គគ្រឹកគគ្រេង​របស់​បុគ្គ​ល​ម្ចាស់​ហាង​រូបនេះ ប្រៀប​ដូច​ស្តេច​ឡើង​គ្រង​រាជសម្បត្តិ​អ៊ីចឹង​។

​ព្រឹត្តិការណ៍​ដ៏​មហាអស្ចារ្យ​យ៉ាងនេះ ត្រូវ​បានដឹងថា​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣, ៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​ភូមិ​ប្រជុំជន គឿ​ឡង ស្រុក បាន​ណង ខេត្ត​យ៉ា​ឡា ប្រទេស​ថៃ​។​

​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំងៗ​នោះ គឺថា​ព្រឹត្តិការណ៍​ដ៏​ញាក់សាច់​នេះ​ត្រូវបាន​ធ្វើឡើង​ហាក់​មិន​ដូច​ពិធី​បំបួស​ទូទៅ​នោះទេ តែ​ផ្ទុយទៅវិញ​គឺ​ដូច​ពិធីៈ ស្តេច​ឡើង​គ្រង​រាជ​សម្បត្ដិ ឬ ពិធី​ដង្ហែ​ស្រីស្នំ​ថ្វាយ​ស្តេច អង្គុយ​ក្នុង​រថយន្ត​ដ៏​ទំនើប​ស្ព័​រ Porche ពណ៌​លឿង និង​ស្លាក​លេខ​ក្រហម​ដ៏​អស្ចារ្យ ដោយមាន​មនុស្សម្នា​ចូលរួម​ហែហម​យ៉ាង​អធិកអធម​តែម្តង​។ ហើយ​បើតាម​សា​ម៉ី​ខ្លួន​ផ្ទាល់​បានបញ្ជាក់​ឲ្យ​ដឹង​ញាក់សាច់​ថា កម្មវិធី​បួស​នេះ​ខ្លួន​បាន​ចំណាយ​អស់​ទឹកប្រាក់​ចំនួន 100 លាន​បាត (​ប្រហែល​ជាង ៣ លាន​ដុល្លារ​) ប៉ុន្តែ​បួស​តែមួយ​អាទិត្យ​ទេ​។​

​តែ​យ៉ាងណា នាយក​ការិយាល័យ​ពុទ្ធសាសនា​យ៉ា​ឡា បាន​ចេញមក​បញ្ជាក់ថា ពិធី​បួស​នាគ​របស់ Teerachai ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើតាម​ច្បាប់​ត្រឹមត្រូវ​។ ប៉ុន្តែ ក៏​សូម​ស្នើ​ដល់​មហាជន​បញ្ឈប់​ការ​ផុស​រាល់​រូបភាព​ទាំងនោះ​ទៀត​ទៅ​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា Gigi Pipo ដែលមាន​ឈ្មោះ​ពិត Teerachai Kongthong គឺជា​បុគ្គល​ល្បីល្បាញ​ម្នាក់ ត្រូវបាន​ចាត់​រកស៊ី​អន​ឡាយ​បោកប្រាស់ ដោយ​ធ្លាប់មាន​ជនរងគ្រោះ​ប្រមាណ​ជាង ៥​ពាន់​នាក់ បានកើត​ទុក្ខ​មិន​សុខចិត្ត​ចេញមក​ដាក់ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់ និង​រង​បទចោទប្រកាន់​២​ករណី​កាលពី​ឆ្នាំ​២០១៨ និង​២០១៩ រឿង​រកស៊ី​លក់​មាស​&​ពេជ្រ បោកប្រាស់​គេ​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​អួត​សុទ្ធតែ​ទឹក​សុទ្ធ ៩៩,៩៩%៕ ដោយ​៖ លឹម ហុង​

spot_img
×