Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០ ម៉ឺន​៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ ១៩ ដែល​ការធ្វើ​តេស្ត​នេះ គឺធ្វើឡើង​ក្នុងនាម​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ កាលពី​ថ្មីៗ​នេះ​បាន​បោះ​ជំ​ឈាន ដ៏​ធំ​មួយ​នៅក្នុង​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ ១៩ ដែល​ការធ្វើ​តេស្ត​នេះ គឺធ្វើឡើង​ក្នុងនាម​ក្រសួងសុខាភិបាល​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ ជាងនេះទៅទៀត​នោះ គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​មិន​រកប្រាក់​ចំណេញ​របស់ កម្ពុ​ជាមួយនេះ បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដំណើរការ​ការធ្វើ​តេស្តរ​បស់ ខ្លួន​តាំងតែ​ពី​ពាក់កណ្តាល​ខែមករា​ឆ្នាំ ២០២០ មកម្ល៉េះ ហើយ​ដែល​នៅ ពេលនោះ​គឺ​បាន​រកឃើញ​ករណី​អ្នក​ឆ្លង​ជម្ងឺ​កូ​វិដ ១៩ ដំបូង​គេ​នៅ​កម្ពុជា នៅ​ថ្ងៃទី ២៧ ខែមករា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​នៅលើ facebook ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី 6 ខែវិច្ឆិកា​ឆ្នាំ 2020​។​

​ភាពជោគជ័យ​ក្នុង​ចំនួន​នេះ និង​ការត្រៀមខ្លួនរ​រួចរាល់​បែបនេះ គឺអាច​ធ្វើ​សម្រេច​ទៅ​បានតែ​តាមរយៈ​ការប្តេជ្ញាចិត្ត និង​ភាពជា​ដៃគូ​ប៉ុណ្ណោះ​។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​លោកជំទាវ Carmen Moreno បាន​មានប្រសាសន៍ថា “​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ទាមទារ​ឱ្យមាន​កិច្ច សហប្រតិបត្តិការ​និង​សាមគ្គីភាព ហើយ​ក្រុម​អឺរ៉ុប នឹង​ឈរ​រួមគ្នា​ជាមួយ កម្ពុជា​ក្នុង​កាលៈទេសៈ​លំបាក​នេះ​” ។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ សុខភាព​ពិភពលោក​ថា​ជា​មន្ទីរពិសោធន៍​ជំងឺ​កូ​វីដ ១៩ លំដាប់​ពិភពលោក ក៏បាន​ជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ទីរពិសោធន៍​ផ្ទាល់​របស់​ក្រសួងសុខាភិបាល ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​រួមចំណែក​បន្ថែម ទៀត​ក្នុងការ​ការពារ​ប្រទេស​ពី​មេរោគ​នេះ​!

​ក្រុម​អឺរ៉ុប​(Team Europe) ដែលជា​ការខិតខំ​រួមគ្នា​របស់​សហភាព​អឺរ៉ុប រដ្ឋ​សមាជិក និង​ស្ថាប័នហិរញ្ញវត្ថុ រួមទាំង​ភ្នាក់ងារ​ជំនួយ​របស់​ពួកគេ បាន​កំពុង​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការចំលង​មេរោគ កូ​រូ​ណា ឬ ជំងឺ​កូ​វីដ ១៩ និង​ក្នុង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម​។​
​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៥៣ ក្នុងពេល ថ្មីៗ​នេះ​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អឺរ៉ុប ជាពិសេស ពី​សហ​ភា​អឺរ៉ុប​ផ្ទាល់ និង​ពី​បារាំង អាឡឺម៉ង់ ហើយ​និង​ប្រទេស​អៀរ​ឡង់​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា – ដែលជា​ស្ថាប័ន​កម្ពុជា​និង​អឺរ៉ុប (​បារាំង​) ធ្វើការ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជីវិត​និង​សុខភាព​លើ​ផ្នែក​ជំងឺឆ្លង និង​គាំទ្រ​ដល់​ការឃ្លាំមើល​សុខភាព​សាធារណៈ​តាមរយៈ​មន្ទីរពិសោធន៍​ដែលមាន​គុណភាព ខ្ពស់ និង​ប្រកបដោយ​សមត្ថភាព​ស្រាវជ្រាវ​លើ​វិស័យ​រោគរាតត្បាត​/​គ្លីនិក​។ ទោះយ៉ាងណា​ក៏ដោយ ឥឡូវនេះ ការផ្តោត​របស់​វិទ្យាស្ថាន គឺ​ទៅលើ​ជំងឺ​កូ​វីដ ១៩ ដែល​ចាប់តាំងពី​ខែកុម្ភៈ​មក បុគ្គលិក​វិទ្យាស្ថាន ធ្វើការ ៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×