Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ ​គ្រង​គ្រឿង​ឥស្សរិយយស​មេដាយ​ចំណងមិត្តភាព​នៃ​ប្រទេស​ចិន​

spot_img

​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​គ្រង​គ្រឿង​ឥស្សរិយយស​មេដាយ​ចំណងមិត្តភាព​នៃ​ប្រទេស​ចិន (Order of Friendship of the People’s Republic of China) ថ្វាយ​ដោយ​ឯកឧត្តម ស៊ី ជីន​ពីង 习近平 ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​សូម​ក្រាបថ្វាយបង្គំ ថ្វាយព្រះពរ​មហារ​សព្ទ​សាធុការ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុង​ព្រះរាជ​ឱកាស ដែល​ស្តេច​បានទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ព្រះមហា​កិត្តិយស​ដ៏​វិសេសវិសាល​ដែល​សម្តេចព្រះ​មហាក្សត្រី​ទទួលបាន​ក្នុង​ពេលនេះ គឺជា​ការ​តបស្នង​ចំពោះ​ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា​របស់​ទ្រង់​ដង្ហែ​ព្រះករុណា​ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​បុព្វហេតុ​កសាង​ទំនាក់ទំនង​ជិតស្និត​រវាង​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា​បណ្តា​ប្រទេស​ជា​មិត្តភក្តិ​របស់​កម្ពុជា​ទាំងឡាយ​។​

​ប្រជានុរាស្ត្រ​កម្ពុជា​ទូទាំង​ព្រះរាជាណាចក្រ សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ និង​អបអរសាទរ​ក្នុង​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ដែល ព្រះអង្គ ត្រូវបាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណងមិត្តភាព កម្ពុជា​-​ចិន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×